ភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងទាំង ១៦ បានដួលរាប ដោយសារបុរសជនជាតិម៉ាឡេស៊ីម្នាក់បុកដោយជិះរថយន្តម៉ាក់CRV គេចម៉ូតូសង់កូរ៉េ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទី ទៀបភ្លឺចូលថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០១៣ នៅចំណុចមុខផ្សារទំនើបរតនាផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាក CRV ១គ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2E-2763 បើកបរដោយបុរសជនជាតិម៉ាឡេស៊ីម្នាក់បើកក្នុងស្ថានភាពស្រវឹងស្រា ជោកជាំ អាយុប្រមាណជា ៣០ ឆ្នាំ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច ពេលមកដល់កន្លែងកើតហេតុរថយន្តបាន ក៏បានគេចម៉ូតូសង់កូរ៉េ ១ គ្រឿង ទើបជ្រុលចង្កូតទៅបុករនាំងដែកចែកទ្រូងផ្លូវ ហើយរថយន្តបានរងការខូចខាតខ្ទេចចំហៀងខាងឆ្វេងដាច់កង់បើកទៅមុខ លែងរួច ។
បន្ទាប់ពីកើតហេតុកសមត្ថកិច្ចបានធ្វើការវាស់វែង និងឃាត់ខ្លួនជនជាតិម៉ាឡេស៊ីនោះ នាំទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕