ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » នគរបាល​ខេត្ដ​កំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ ៩​នាក់​និង​ថ្នាំញៀន ៦​កញ្ចប់​

នគរបាល​ខេត្ដ​កំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ ៩​នាក់​និង​ថ្នាំញៀន ៦​កញ្ចប់​

​កំពង់ចាម ៖ កម្លាំង​នគរបាល​ស្រុក ចំការលើ ស្រុក​កំពង់សៀម និង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ដ បើក​ប្រតិ​ប​ត្ដិ​ការចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​និង​ប្រើ ប្រាស់​គ្រឿងញៀន​ចំនួន​៩​នាក់ ព្រមទាំង​ថ្នាំ ៦​កញ្ចប់ និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន​កាលពី​យប់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៥ ។​

 

​យោងតាម​របាយការណ៍​របស់​នគរបាល ខេត្ដ​កំពង់ចាម បានឱ្យដឹងថា ករណី​ទី​១ នៅ វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ ២០១៥ កម្លាំង​នគរបាល​ស្រុក​កំពង់សៀម បាន​បង្ក្រាប​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ចំនួន​៤​នាក់ ខណៈដែល​ពួកគេ​កំពុង​សម្ងំ​ជក់ នៅក្រោយ​ភូមិ​របស់​អ្នកស្រុក ស្ថិតនៅ​ភូមិ អន្លង់​ស្ដូក ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ។ ជនសង្ស័យ​ទាំង​៤​នាក់ ដែល​ត្រូវ​ចាប់ខ្លួន ព្រម​ឧបករណ៍​សម្រាប់​ជក់​មួយ​សម្រាប់​ទៀត នោះ​រួមមាន​ទី​១ ឈ្មោះ​កន ស៊ី​ណាត អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​តាំង​ក្រង ឃុំ​ស្វាយទាប ស្រុក​ចំការលើ ទី​២ ឈ្មោះ​ធី​ម មករា អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ច្រ​ណោម ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ទី​៣ ឈ្មោះ​សេង ម៉េង​ហៀ​ង អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​សារាយ ឃុំ​បុសខ្នុរ និង​ទី​៤​ឈ្មោះ​ម៉ូ ខួច អាយុ​៣០​ឆ្នាំ រស់នៅ ភូមិ​ស្វាយទាប ឃុំ​ស្វាយទាប ស្រុក​ចំការលើ​។​

 
​ករណី​ទី​២ បានធ្វើ​ឡើង​កាលពី​វេលា ម៉ោង​៧​យប់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៥ ដែល​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ បាន​ប្រើ​វិធាន​ញុះញង់​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឈុន ឈាង អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ដោយ​ដកហូត​ថ្នាំញៀន​ចំនួន ៥ កញ្ចប់ ។

 
​ករណី​ទី​៣ បាន​ធ្វើឡើង​នៅវេលា​ម៉ោង ៧​និង​៣០​នាទី​យប់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៥ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង កំពង់ចាម បាន​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើ ប្រាស់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នាក់ ដោយ​ទី​១ ឈ្មោះ​អែល សូ​កូត អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ​រកា លើ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម និង ទី​២​ឈ្មោះ​ផាត សុខន អាយុ​២៦​ឆ្នាំ រស់នៅ ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដោយ ដកហូត​ថ្នាំញៀន​ចំនួន​មួយកញ្ចប់ និង​ករណី ៤​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១២​យប់ ថ្ងៃទី ៩ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ដែល​កម្លាំង​នគរ បាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ទី​១ ឈ្មោះ​យ៉​ន បញ្ញា អាយុ​២០​ឆ្នាំ រស់នៅ​សង្កាត់ បឹង​កុក ក្រុង​កំពង់ចាម និង​ទី​២ ឈ្មោះ​ចំរើន រតនា ហៅ​ទី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ព្រមទាំង​ដក ហូត​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយ ចំនួន​ទៀត ។​
​សម្រាប់​ជនសង្ស័យ​ទាំង​៩​នាក់ និង​វត្ថុ តាង​ត្រូវបាន​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន នគរបាល​ស្រុក​កំពង់សៀម ស្រុក​ចំការលើ ក្រុង​កំពង់ចាម និង​ការិយាល័យ​ជំនាញ​ដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ ការ​តាមផ្លូវ​ច្បាប់​បន្ដទៀត ៕ fddd sfsd df

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya