ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ក្រុម​គាស់​ផ្ទះ និង​ប្រើប្រាស់​គ្រឿងញៀន​៣​នាក់​

បង្ក្រាប​ក្រុម​គាស់​ផ្ទះ និង​ប្រើប្រាស់​គ្រឿងញៀន​៣​នាក់​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ និង​នគរបាល​ប៉ុស្ដិ៍​ស្វាយប៉ាក បាន​បង្ក្រាប​មុខសញ្ញា​គាស់​ផ្ទះ លួច​យក​ទ្រព្យសម្បត្ដិ​និង​ជួញដូរ​គ្រឿងញៀន ៣​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ៤​កញ្ចប់​និង​សម្ភារ​ជា​ឧបករណ៍ ទុក​ធ្វើ​សកម្ម ភាព​មួយចំនួនទៀត កាលពី​ល្ងាច​ថ្ងៃទី​៩ ខែសីហា ឆ្នាំ ២០១៥ ស្ថិតនៅ​គោលដៅ​ពីរ​ផ្សេងគ្នា​ក្នុង ទឹកដី​សង្កាត់​ស្វាយប៉ាក ។​

 

​ជនសង្ស័យ ទាំង​៣​នាក់​រួមមាន​ទី​១ ឈ្មោះ​ដាវ ហេង​ទី អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម ទី​២​ឈ្មោះ សុទ្ធ ពិសិដ្ឋ ហៅ​ហឹ​ង អាយុ​២៩​ឆ្នាំ និង​ទី​៣ ឈ្មោះ​គង់ ប៊ុនធឿន អាយុ​២៥​ឆ្នាំ ។ យ៉ាង ណាក៏ដោយ ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក FZ ដែល​ពួកគេ​ធ្វើ​សកម្មភាព​លួច​កាលពី​ថ្ងៃទី​៥ ខែសីហា​នោះ នៅ​មិនទាន់​ដកហូត​បាន​នៅ ឡើយ​ទេ ដោយ​បច្ចុប្បន្ន​បាន​នឹង​កំពុងធ្វើការ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​បន្ដ ទៀត ។​

 
​កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៥​កន្លងទៅ មាន​ករណី​កាត់​ជញ្ជាំង ទ្វារ​ដែក​ផ្ទះ​របស់​មុខសញ្ញា ហើយ​លួច​ម៉ូតូ ជនរងគ្រោះ​មួយគ្រឿង ម៉ាក FZ ស្ថិតនៅ ក្រុមទី​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក រួច​គេច ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ ក្រោយពី​នគរ បាល​ប៉ុស្ដិ៍​ស្វាយប៉ាក ទទួលបាន​ពាក្យបណ្ដឹង រួចមក កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ សហការ ជាមួយ​នគរបាល​ប៉ុស្ដិ៍​ស្វាយប៉ាក បាន​បើក​ការ ស្រាវជ្រាវ​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ហើយ​ឈាន ទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ យក មក​សួរនាំ កាលពី​ល្ងាច​ថ្ងៃទី​៩ ខែសីហា ។​

 
​ក្រោយ​ការសួរនាំ​ជននេះ​រួចមក កម្លាំង សមត្ថកិច្ច​បាន​ឈានទៅដល់​ការចាប់ខ្លួន​បក្ខ ពួក ស្ថិតនៅ​ផ្ទះសំណាក់​យីហោ​អស់​កង្វល់ ក្នុង​សង្កាត់​ស្វាយប៉ាក ហើយ​ដកហូត​ថ្នាំញៀន ចំនួន​៥​កញ្ចប់ ឧបករណ៍ប្រើប្រាស់​គ្រឿង ញៀន កន្ដ្រៃ​យ​សម្រាប់​កាត់​សោ ម៉ូតូ​មួយ គ្រឿង​ម៉ាក​ស៊ី​រូស​ផងដែរ ។​

 
​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ៕
fdd fd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya