ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​មនុស្ស​ម្នាក់ បន្ទាប់​ពី​ទិញ​ថ្នាំញៀន

សមត្ថកិច្ច​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​មនុស្ស​ម្នាក់ បន្ទាប់​ពី​ទិញ​ថ្នាំញៀន

(​ភ្នំពេញ​) ៖​ជនសង្ស័យ​ម្នាក់​ខណៈ​ពេល​ទើប​នឹង​ចេញ​មកពី​ទិញ​ថ្នាំញៀន​យកមក​ប្រើប្រាស់ នៅ​ម្តុំ​រ៉ា​រទេះភ្លើង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ ធ្វើដំណើរ​មក​ក៏​ជួប​សមត្ថកិច្ច​ខណ្ឌ​៧​មករា​តែម្ដង​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១៥ ស្ថិតនៅ​ត្រង់​ចំនុច​ផ្លូវ​១៨២ កែង​ផ្លូវ​១៤១ សង្កាត់​អូ​ឬ​ស្សី​២ ខណ្ឌ​7​មករា​។​
ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ គុណ ចាន់ថេន អាយុ​៣៣​ឆ្នាំ ភេទ​ប្រុស មុខរបរ​សន្តិសុខ​យាម​ហាង​វ៉ែនតា​ហាវ​ប៊ុន​អាន  ទីកន្លែង​កំណើត​ភូមិ​ការ​ស្លា ឃុំ​ចំការ​សំរោង ស្រុក​ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង ប៉ុន្តែ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទៈ​លេខ​១២៧E2Z ផ្លូវ​១២៨ ភូមិ​៤​សង្កាត់​មិត្តភាព ខណ្ឌ​7​មករា​។​
នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​បានជិៈ​ម៉ូតូ​ម៉ាក​សង់សេ​៊​រី​ចាស់​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភព​១ ក ០៣៧៧ ជិៈ​ចេញពី​កន្លែង​ទិញ​នៅ​ម្តុំ​រា​រទេះភ្លើង​ដែល​ជា​កន្លែង​សំបុក​លក់​ថ្នាំ​ញៀន​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ  ក្នុង​គោលបំណង​ធ្វើដំណើរ​ទៅ​កន្លែងធ្វើការ​លុះ​មកដល់​ចំនុច​ផ្លូវ​១៨២ កែង​ផ្លូវ​១៤១ សមត្ថកិច្ច​ខណ្ឌ​៧​មករា​ឃើញ​ជនសង្ស័យ​អត់​ពាក់មួក​សុ​វត្ថ​ភាព​និង​មាន​ការសង្ស័យ​ហៅ​ឈប់​ដើម្បី​ត្រូតពិនិត្យ​ក៏​ឃើញ​មាន​ថ្នាំញៀន​មួយ​កញ្ចប់​តូច​ហើយ​សមត្ថកិច្ច​បន្ត​ឆែក​ម៉ូតូ​ឃើញ​មាន​ឧបករណ៍​ជក់​មួយចំនួនទៀត​ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង​៕
10-08-201553601

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya