ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » នគរបាល​ប៉ុស្តិ៍​វត្តភ្នំ​ឃាត់ខ្លួន​ចោរ​ស្រី​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​បន្លំ​លួច​ទូរស័ព្ទ​និង​កាបូប​លុយ​ ​

នគរបាល​ប៉ុស្តិ៍​វត្តភ្នំ​ឃាត់ខ្លួន​ចោរ​ស្រី​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​បន្លំ​លួច​ទូរស័ព្ទ​និង​កាបូប​លុយ​ ​

ភ្នំពេញ​៖ ចោរ​ស្រី​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​វត្ត​ភ្នំ​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​និង​បក្ខពួក បានធ្វើ​សកម្មភាព​បន្លំ​លួច​ទូរស័ព្ទ​និង​កាបូប​លុយ​របស់​ជនរងគ្រោះ​កំពុង​ឈប់​ម៉ូតូ​នៅ​រង្វង់​មូល​វត្តភ្នំ​បានសម្រេច​ហើយ​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវ​ជនរងគ្រោះ​តាម​ចាប់​វិញ​បាន​ម្នាក់ ម្នាក់​ទៀត​រត់គេច​ខ្លួន ។​
​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​៩ ខែ​សីហា​ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងត្បូង​រមណីដ្ឋាន​វត្តភ្នំ ភូមិ​៣ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ ស្រី វី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​និង​ទីកន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ និង​បក្ខពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី​អាយុ​ប្រហែល​៣៥​ឆ្នាំ ។​ចំណែក​ឯ​ជនរងគ្រោះ​ឈ្មោះ​សេង ហ៊ី ភេទ​ប្រុស​អាយុ​២៥ ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​
​តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក់​គុប​ជ្រុង ពណ៍​ទឹកប្រាក់ តែ​ម្នាក់ឯង​ចេញ​មក​ផឹកស៊ី​នៅផ្ទះ​មិត្តភ័ក្ត​នៅ​ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ​ខាងលេ​ី ក៏​បាន​ឈប់​ម៉ូតូ​នៅ​រង្វង់​មូល​វត្តភ្នំ ស្រាប់តែ​ភ្លាមនោះ ក៏​លេចមុខ​ជនសង្ស័យ​២​នាក់​បាន​ដើរមក​ក្បែរ​រួច​បន្លំ​លួច​យក​ទូរស័ព្ទ​និង​កាបូប​លុយ​ហើយ​ព្យាយាម​រត់គេចខ្លួន តែ​ជង​រងគ្រោះ​បាន​ដឹងខ្លួន​ទាន់​ដេញចាប់​បាន​ជនសង្ស័យ​ខាងលើ​ម្នាក់​ហើយ​ម្នាក់​ទៀត​រត់​គេចខ្លួន​បាត់​ដោយ​យក​ទូរស័ព្ទ​និង​កាបូប​លុយ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែម្តង ។​
​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់ ៕
11253923_416217888563307_7496188111351022674_n 11880661_416217878563308_4877804918108917285_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya