ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » នារីម្នាក់ម៉ូតូ​ចេញពី​ធ្វើការ​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​

នារីម្នាក់ម៉ូតូ​ចេញពី​ធ្វើការ​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​

​រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​ក្រុមចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ ខណៈដែល​នារី​រងគ្រោះ​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ធ្វើការ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​៩ សីហា ២០១៥ នៅមុខ​ផ្ទះ​នារី​រងគ្រោះ​លេខ​៤០ ផ្លូវ​លេខ​២០៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​

 
​នារី​រងគ្រោះ​ឈ្មោះ ម៉​ង សុ​ភួង អាយុ​២៥​ឆ្នាំ បម្រើការ​នៅ​ណាហ្គា​វ៉ើ​ល មាន​ទីលំនៅ​ទួល​ទំពូង តែ​មក​ជួល​ផ្ទះ​នៅ​កន្លែងកើតហេតុ​ខាងលើ ដោយសារ​ជិត​កន្លែងធ្វើការ​ចំណែក​ម៉ូតូ​ដែល​ក្រុមចោរប្លន់​យកទៅ​នោះ​ម៉ាក់​ហុងដា ស្គូ​ពី ពណ៌​ផ្កាឈូក​លា​យស ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CP-2151 ។​

 
មុនពេល​កើតហេតុ រូបនាង​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់ លុះ​មកដល់​មុខផ្ទះ​ក៏បាន​ទូរស័ព្ទ​ហៅ​អ្នកផ្ទះ​ឱ្យ​បើកទ្វារ​ឱ្យ​ដោយ​ឈប់​ម៉ូតូ​នៅ​ចំ​មុខផ្ទះ ស្រាប់​តែមាន​ជន​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​និក​មិន​ចាំ​ស្លាក​លេខ​មក​ឈប់​ក្បែរ ហើយ​ដក​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​តែម្តង ខណ​ពេលនោះ​ដោយសារតែ​នាង​ភ័យ​ស្លន់ស្លោ​ពេក ទើប​ប្រគល់​ម៉ូតូ​ទៅឱ្យ​ក្រុមចោរ​ដោយ​សម្រួល មិន​ហ៊ាន​ស្រែក​ឆោឡោ​អ្វី​ទាំងអស់ ។​

 
​ក្រោយពេល​កើតហេតុ នារី​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នរគ​បាល​រដ្ឋបាល​បឹងរាំង​ភ្លាមៗ​នេះដែរ ៕g

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya