ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​បាន​គ្រឿងញៀន​១​កញ្ចប់​តូច​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​បាន​គ្រឿងញៀន​១​កញ្ចប់​តូច​

​រាជធានី​ភ្នំពេញ ៖ នៅវេលា​ម៉ោង​៩ និង​១៥​នាទី​យប់ ថ្ងៃទី​០៩ សីហា ២០១៥ គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​បាន​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ ក្រុមទី​៦២ ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ក្នុងចំណោម​៣​នាក់​(​ម្នាក់ទៀត​រត់គេចខ្លួន​បាត់​) និង​ដកហូត​គ្រឿងញៀន​បាន​១​កញ្ចប់​តូច ។​

 

​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ ១-​ផាន់ ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិរ​ការកូន​សត្វ ឃុំ​កណ្តោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង ២-​ហន ឃីម ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ត្នោតជ្រុំ ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ ។​

 

​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប់​តូច​, ម៉ូតូ​១​គ្រឿង​ម៉ាក Honda Icon ពណ៌​លឿងចាស់ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ភ្នំពេញ 1AS-1832 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 8007 952, លុយ​១០$ និង​២​ម៉ឺន​រៀល ។​

 
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​បញ្ជូនទៅ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕sfs ss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya