ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​បុក​រថយន្ត​ពីក្រោយ​រងរបួស​ធ្ងន់​២​នាក់​ ​

ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​បុក​រថយន្ត​ពីក្រោយ​រងរបួស​ធ្ងន់​២​នាក់​ ​

ភ្នំពេញ​៖​យុ​ជន​២​នាក់​រងរបួស​ធ្ងន់​ខណៈពេល​ជិះ​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​លឿន​ទៅ​បុក​គូទ​រថយន្ត​ខាងមុខ​បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ង​រទាំង​២​នាក់​។​
​ហេតុការណ៍​គ្រៅះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ស​ហព​ន្ធ័​រុស្សី ខាងលិច​មណ្ឌល​សុខភាព​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​សមត្ថកិច្ច​បាន​អោយដឹង​ថា​ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ​ទី​មួយ​ឈ្មោះ​ភាព ផា​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​បាក់ដៃ​ខាងឆ្វេង​និង​រងរបួស​បែក​មុខមាត់​រលាត់​ដៃ​ជើង​។​ទី​២​ឈ្មោះ​ម៉ៃ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជា​អ្នកជិៈ​ពីក្រោយ​បាន​ត្រូវ​ក្បាលរយៈ​មុខ​និងរ​លា​ត់​ដៃ​ជើង​សន្លាប់​ស្តូកស្តឹង ហើយ​នាក់​ទាំងពី​មាន​ទីកន្លែង​កំណើត​នៅ​ស្រុក​ពាម​រន៍ ខេត្ត​ព្រៃវែង​។​
​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកឃើញ​ហេតុ​កាណ៍​បាន​ប្រាប់​អោយដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ជនរងគ្រោះ​ទាំង​២​នាក់​បានជិៈ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ព្រៃវែង​-1A-4381 តាម​បណ្តោយ​ផ្លូវ​ស​ហព​ន្ធ័​រុស្សី​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​យ៉ាង​លឿន លុះ​មកដល់​ចំនុចកើតហេតុ​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ខាង​មុខ​ម៉ាក វី​ស្តូកំ​ពុង​បើកបរ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ពេញទំហឹង​បណ្តាលអោយ​ជនរងគ្រោះ​ទាំង​២​នាក់​ដួល​បោក​ទៅ​នឹង​រថយន្ត​អូស​ទៅ​នឹង​ថ្នល់​ហើយ​បោក​ទៅ​នឹង​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​រងរបួស​ធ្ងន់ធ្ង​រ​សន្លាប់​ស្តូកស្តឹង​។ ចំនែក​ឯ​រថយន្ត​វី​ស្តូ​នៅខាងមុខ​ពេល​ឃើញ​ដូច​នោះ​ក៏​បន្ថែម​ល្បឿន​ទៅ​មុខ​បាត់​ស្រមោល​តែ​ម្តង​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ផ្លូវគោក​ខណ្ឌ​សែន​សុខ​បាន​ចុះមក​ជួយ​អន្តរាគមន៍​សំរួល​ចរាចរណ៍​កុំអោយ​កកស្ទៈ​និង​បាន​ហៅ​រថយន្ត​សាម៉ុ​យ​ដឹក​យក​ជនរងគ្រោះ​ទៅ​សង្គោះបន្ទាន់​នៅ​មន្ទីពេទ្យ​ភ្លាមៗ​តែម្តង​។ ចំណែកឯ​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​និង​ទាក់ទង​បងប្អូន​សាច់ញាតិ​ជនរងគ្រោះ​មក​ទទួលយក​ទៅ​វិញ​៕
11813290_416197805231982_8983843364818329064_n 11813517_416197818565314_8003836801458361654_n 11817262_416197785231984_2846790473303303990_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya