ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៧ នៅរោចក្រខាង ដា កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង ស្ថិតនៅផ្លូវមុន្នីរ៉េត ក្រុម៩ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដែលមានកម្មករកម្មការិនីសរុបចំនួន៥០០ នាក់ ប្រុស១៥០ នាក់។ កម្មករ កម្មការនី ធ្វើកូដកម្មនៅច្រកខាងក្រោយ នៃរោងចក្រចំនួន១០០នាក់/៥០០នាក់ប្រុស១៥០នាក់។ ការធ្វើកូដកម្មនេះ ដោយទាមទារលក្ខខណ្ឌការងារចំនួន ២០ ចំណុច ដែលដឹកនាំដោយ:សហព័ន្ធសហជីពចំនួន ៣។
១/សហព័ន្ធសហជីពស្មារតីកម្មករឯករាជ្យ (អ៊ុន ដារ៉ា)
២/សហព័ន្ធសហជីពស្មារតីកម្មករកម្ពុជា (លី ចាន់សុភក្តី)
៣/សហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា (ហ៊ុយ សម្បត្តិ) ៕