ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៣នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្លូបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះដែលទទួលរងរបួសស្រាល ឈ្មោះ ឈិន សាយ័ន្ត អាយុ២៣ឆ្នាំ បានឲ្យដឹងថា រូបគេនិងជនរងគ្រោះម្នាក់ទៀត ដែលទទួលរងរបួសធ្ងន់ បានជិះម៉ូតូឆាលី ឌុបគ្នា នៅចំណុចកើតហេតុ ក៏
ស្រាប់បក្ខពួកក្មេងទំនើង ជិះម៉ូតូនៅក្បែរនោះដែរ ដោយល្បឿនលឿន ខណៈនោះជនរងគ្រោះ ក៏បានស្រែកឲ្យថា “កុំជិះលឿនពេក ប្រយ័ត្នដួលងាប់”។
ក្រោយពីឮភាគីខាងជនរងគ្រោះស្រែកបែបនេះ ក្មេងទំនើងរូបនោះ ក៏បានទៅហៅបក្ខពួក ប្រមាណជាង១០នាក់ ដោយអ្នកខ្លះមានកាន់ដំបង អ្នកខ្លះកាន់អង្រែ មកព្រួតវាយលើជនរងគ្រោះទាំងពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ៕
» ព័ត៌មានជាតិ » កុំជិះលឿនពេក បានលើកគ្នាមកវាយ របួស២នាក់ ឃាត់បាន៧នាក់