ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប្តី​កាប់​ប្រពន្ធ​ជា​ច្រើន​កាំបិត គ្មាន​ត្រា​ប្រណី​ ​

ប្តី​កាប់​ប្រពន្ធ​ជា​ច្រើន​កាំបិត គ្មាន​ត្រា​ប្រណី​ ​

ខេត្ត​ស្វាយរៀង​៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូ់មិ​តា​រាក់ ឃុំ​ឈើ​ទាល ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង​។
​អំពើហិង្សា​ក្នុង​គ្រួសារ បុរស​ជា​ប្តី​បានយ​កកាំបិតផ្គាក់​កាប់​ទៅលើ​ប្រពន្ធ​របស់​ខ្លួន​គ្មាន ប្រណី​ដៃ​បណ្តាលឲ្យ​រងរបួស​ជា​ទម្ងន់ ហើយ​ត្រូវ​បញ្ជូន​ភ្លាមៗ​ទៅកាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះបន្ទាន់ ។ សមត្ថកិច្ច​២​នាក់​ដែល​ចុះ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ ក៏​ទទួល​រងរបួស​ផង​ដែរ​ដោយសារ​តែ​ការដេញ​កាប់​របស់​បុរស​អ្នកលេង​ដាវ ផ្គាក់​ម្នាក់នេះ ។​
បុរស​សង្ស័យ​ត្រូវ​ចាប់ខ្លួន​ក្រោយ​បង្ក​ហិង្សា​ឈ្មោះ ហង្ស រុន អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ឃុំ​កើតហេតុ ។ រីឯ​ស្ត្រី​រងគ្រោះ​ត្រូវជា​ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ ម៉ាន់ សាមឿន អា​យ​៤៦​ឆ្នាំ បាន​រងរបួស​ធ្ងន់​នៅត្រង់​ថ្ពល់ ហើយ​ត្រូវ​បញ្ជូន​ភ្លាមៗ​មកកាន់​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ ។ ចំណែក​សមត្ថកិច្ច​ដែល​ចុះ​ទៅ​អន្តរាគមន៍ ប៉ុន្តែ​ទទួល​រងរបួស​ដោយសា​រការ​កាប់​ពី​បុរស​សង្ស័យ​នោះ​ឈ្មោះ អឹម ញាណ មេ​ប៉ុស្តិ៍​ភូមិ​ឈើទាល និង​ប៉ូលិស​ម្នាក់​ទៀត​ឈ្មោះ នូវ ផល្លា ក៏​រងរបួស​ផងដែរ ។
នៅ​មុនពេល​កើតហេតុ បុរស​សង្ស័យ​បាន​ទៅ​ផឹកស្រា លុះ​ត្រឡប់​មក​ផ្ទះ​វិះ​បាន​រករឿង​ឈ្លោះប្រកែក​ជា​មួយ​ប្រពន្ធ ។ ដោយ​ទ្រាំ​មិន​បាន​ស្ត្រី​ជា​ប្រពន្ធ​បាន​ត​សម្តី​បន្តិចបន្តួច ពេលនោះ បុរស​សង្ស័យ​ក៏​បាន​ស្ទុះ​ទៅ​យក​កាំបិតផ្គាក់​មក​កាប់​ប្រហារ​ទៅលើ ប្រពន្ធ​តែ​ម្តង ។ លុះ​ហេតុការណ៍​ដឹងឮ​ដល់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍ ជនសង្ស័យ​មិន​កោតខ្លាច​សមត្ថកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លី​កាំបិត​ផ្គាក់​ដេញ​កាប់​សមត្ថកិច្ច​បណ្តាលឲ្យ​រងរបួស ២​នាក់​ទៀត​ផង​៕ 11825694_1459535311018672_5527833361200675410_n swe-2 swe-4-576x1024

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya