ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពី​បទ​ឆក់​ទូរស័ព្ទ​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពី​បទ​ឆក់​ទូរស័ព្ទ​ ​

ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា អែ​ប្លែក​ដែល ស្លាក​លេខ ខេ​មរះ​ភូមិន្ទ ០២ ១-៧១៦៨ មក​ធ្វើ​សកម្មភាព ឆក់​ទូរ​សព្ទ័​ដៃ​ពី​បុរស ជនជាតិ អាមេរិកកាំង​ម្នាក់​មិនបាន​សម្រេច​ក៏ ត្រូវ​កំលាំង​នគ​បាល​ប៉ុស្តិ៍​បឹង​កក់​២ ឃាត់ខ្លួន​បាន​ភ្លាមៗ​ផងដែរ ។​
​កាលពី​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា​ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦០​ផ្លូវ​៣១៧​ក្រុម​២៦​ភូមិ​៦ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ។​
​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលេ​ី​នេះទី​១ ឈ្មោះ ឡុង ពៅ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ពុំ​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​ដេប៉ូ ( ជា​អ្នកបើក​ម៉ូតូ ហុងដា​អែ​ប្លែក​ដែលមាន​ស្លាក​លេខ ខេ​មរះ​ភូមិន្ទ ០២ ១-៧១៦៨ លេខ​តួ​០២១៥៧៧ ម៉ាស៊ីន​លេខ​២០៣០៨២៤​។​
​ទី​២ ឈ្មោះ ង៉ែត ខេមរា ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ​មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​លេខ​២៤​ផ្លូវ​៥៤៤ សង្កាត់​បឹងកក់​២​ខណ្ឌ​ទួលគោក ។​
​ចំណែក​ជនរងគ្រោះ​ឈ្មោះ បា​តូ​ធូ ដេ​វិតដា​នី​ញែល​ហ្វ្រី ភេទ​ប្រុស​អាយុ ៥៤​ឆ្នាំ ជនជាតិ អាមេរិកកាំង មុខរបរ​ប្រធាន​នាយក​ប្រតិបត្តិ​អង្កា​ក្តីសង្ឃឹម​ពិ​ភ​កលោក ស្នាក់​នៅផ្ទះ​លេខ ១០២​ធី ផ្លូវ​បូរី​កាំ​កូស៊ី ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​
​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ទួលគោក បានឲ្យដឹងថា នៅ​
​មុន​កើតហេតុ​ជន​រងគ្រោះ​ចុះ​ពី​លើ​រថយន្ត​ដែ​កាន់​សៀវភៅ​ព្រះ​គុម្ពី​នឹង​ទូរ​សព្ទ័ អាយ​ហ្វូន​៥​ពណ៌​ខ្មៅ​ស្រាប់តែ​ជនល្មើស​ពីរ​អ្នក​ជិះ​ម៉ូតូ​ម៉ាក​អែ​ប្លែក​ពណ័​ខ្មៅ​ជិះ​ម៉ូតូ​មក​ក្បែរ​ជនរងគ្រោះ​ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ពី​ដៃ​ជនរងគ្រោះ​បណ្តាលអោយ​ធ្លាក់​មក​ដី​ខ្ទាត​ប្រហែល​ពី​ម៉ែត្រ ពេលនោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​នោះ​ស្រែក​ទើប​កំលាំង​ល្បាត​នៅក្បែរ​កន្លែង​កើ​ហេតុ​ដេញ​តាម​ជន​សង្សយ័​មក​ឃាត់​បាន​នៅ​មុខផ្សា​រ​សាមគ្គី ទាំង​ពីរ​នាក់​យក​មក​សាកសួរ​តែម្តង ។​
​បច្ចុប្បន្ន​ជន​សង្សយ័​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការនគរបាល​ខណ្ឌ​ទួល​គោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕11062720_415708455280917_9095844203664278076_n 11817150_415708558614240_5752437922801385615_n 11836926_415708568614239_9221056147305060492_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya