ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​បុរស​៣​នាក់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​​ ​

ម៉ូតូ​បុក​បុរស​៣​នាក់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​​ ​

កណ្តាល​៖ នៅ​ថ្ងៃ​ទី​០៨​ខែ​០៨​ឆ្នាំ​២០១៥ វេលា​ម៉ោង​១៧​និង​៥០​នាទី​ល្ងាច នៅលើ​ផ្លូវជាតិ​លេខ​6 ចន្លោះ​ស្ពា​លេខ​13-14​ត្រង់​ចំណុច​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឫស្សី​ជ្រោយ​ស្រុក​
​មុខកំពូល​ខេត្ត​កណ្ដាល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​ម៉ូតូ​និង​មនុស្ស​០៣ នាក់ ដោយ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​1FC 7308 បើកបរ​ដោយ​ឈ្មោះ ចេង ​លាប ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​កើតហេតុ​បាន​មក​បុក​មនុស្ស​០៣​នាក់​។
១-​ឈ្មោះ​ហេន ប្រុស អាយុ​៤២​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ក្រឡា ស្រុក​កំពង់សៀម​ខេត្ត​កំពង់ចាម ។​
២-​ឈ្មោះ ហាន គឹម​ជិន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ជាមួយ​គ្នា ។​
៣-​ឈ្មោះ​ហៀន ហុង​ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។​
​កំពុងតែ​ឈរ​មើល​កង់ឡាន​នៅលើ​ទ្រូងផ្លូវ​បណ្ដាលឲ្យ​របួសធ្ងន់ ដល់​អ្នក​ឈរលើ​ទ្រូងផ្លូវ​ទាំង​០៣​នាក់ ហើយ​បាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ចំពោះ​ម៉ូតូ​បាន​យក​មក​រក្សាទុក​នៅ​អធិការ​​ដ្ឋា​ន​នគរបាល​ស្រុក​មុខកំពូល រីឯ​អ្នកបើកបរ​ម៉ូតូ​របួស​ស្រាល​ហើយ​បាន​បញ្ចូនទៅ​ព្យាបាល​នៅ​​ពេទ្យ​ឯកជន​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ៕11836924_1886732228218455_8640452939128308381_n 11813477_1886732411551770_7598786052990781113_n 11822349_1886732248218453_7348517001744820577_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya