ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​រក្សាទុក​សារធាតុ​ញៀន ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​រក្សាទុក​សារធាតុ​ញៀន ​

ខេត្ត​កណ្តាល​៖ បុរស​សង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​សង្ស័យ​ក្នុងករណី​រក្សា ទុក​សារធាតុ​ញៀន​ខុសច្បាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​លើ​ស្ពាន​អូរ​ចារ ភូមិ​វាល ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​នេះ​ត្រូវ​បញ្ជូន​ទៅ​កាន់​អធិការ​ស្រុក ស្អាង​ដើម្បី​បន្ត​នីតិវិធី​ទៅតាម​ច្បាប់ ។
​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន ឈ្មោះ កែ​ន ស្រ៊ឹ​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​រកា ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង និង​ឈ្មោះ ហេង ហៀ​ញ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​អណ្តូង ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​
​ជាមួយ​ការឃាត់ខ្លួន​នេះ​ផង​ដែរ សមត្ថកិច្ច​រកឃើញ​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​១​កញ្ចប់​តូច ពណ៌​ក្រហម​១​កញ្ចប់​តូច បារី​រូប​សេក​១​កញ្ចប់​(​មាន​បារី​៧​ដើម​) ទូរស័ព្ទដៃ​ម៉ាក​ណូគារ​(N​ចុច​ពិល​)​ពណ៌​ខ្មៅ​-​ក្រហម និង​ម៉ូតូ​១​គ្រឿង ម៉ាក​សង់​កូរ៉េ ។​
​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ​ខាងលើ​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​២២​និង​១០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ បាន​ចុះ​ល្បាត​តាម​ភូមិ សាស្ត្រ ក៏​បាន​ជួប​ជនសង្ស័យ​២​នាក់​ខាងលើ ពេលនោះ កម្លាំង​សមត្ថកិច្ច​បាន ហៅ​ឲ្យ​ឈប់ រួច​ត្រួតពិនិត្យ​ឆែកឆេរ ប្រទះ​ឃើញ​ថ្នាំញៀន​២​កញ្ចប់​តូច​នៅក្នុង​កញ្ចប់​បារី កម្លាំង​សមត្ថកិច្ច ក៏​បាន​ឃាត់ខ្លួន​តែម្តង ហើយ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ និង​ប្រមូលផ្តុំ​សំណុំរឿង​តាម​និតិ​វិធី ៕ 20150808174303 20150808174314

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya