ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ចាប់​ខ្លួន​បុរស​ម្នាក់ ផ្លោះ​របង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ុនប៉ង​លួច​យក​ម៉ូតូ ​

ប៉េអឹម​ចាប់​ខ្លួន​បុរស​ម្នាក់ ផ្លោះ​របង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ុនប៉ង​លួច​យក​ម៉ូតូ ​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ផ្លោះ របង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ប៉ុនប៉ង ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង តែ​ម្ចាស់​ឃើញ​ទាន់​ចាប់ខ្លួន​ប្រគល់​ឱ្យ កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌ​សែន​សុខ កាលពី​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជ ធានី​ភ្នំពេញ ។  ជនសង្ស័យ​ឈ្មោះ​អុំ ម៉ៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ និង​ស្នាក់ នៅ​មិន​ពិតប្រាកដ ។​
​ចំណែក​ដើមបណ្ដឹង​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ សោម ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​តន្ដ្រីករ​ស្នាក់នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។  មុនពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ផ្លោះ​របង​ចូល​ផ្ទះ​របស់​គាត់​ដោយ​ប៉ុនប៉ង​លួច​យក​ម៉ូតូ មួយ គ្រឿង​ម៉ាក​PCX ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BZ-5559​។ ខណៈនោះ​គាត់​បាន​ឃើញ​ទាន់​ក៏ ស្រែក​ចោរៗ​ធ្វើឱ្យ​ផ្អើល​ដល់​ប្រជា​ពល រដ្ឋ​នាំគ្នា​ជួយ​ចាប់​ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ភ្លាមៗ​ហើយ​ក៏​ប្រគល់​ឱ្យ កម្លាំង​អាវុធ ហត្ថ​ខណ្ឌ​សែន​សុខ​តែម្ដង ៕edwe

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya