ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តធំពីក្រោយ កាលពីវេលាម៉ោង០៧ និង១៥នាទីយប់ថ្ងៃទី៧ សីហា ២០១៥ ស្ថិតនៅផ្លូវជាតិលេខ៥ ក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះឈ្មោះធន់ សាវ៉េត អាយុ២៦ឆ្នាំ ជាកសិករ មានទីលំនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ 1F-8540 លឿនពេកទៅបុករថយន្តធំម៉ាកហ៊ីណូ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខប.០៦៣៨ភព៣ ពីក្រោយក្នុងដំណើរស្របទិសគ្នាពីលិចទៅកើត ដែលអ្នកបើកបររថយន្តធំពុំស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុបានគេចខ្លួនបាត់៕