ខេត្តកណ្ដាល ៖ ក្មេងស្រីអាយុ២ឆ្នាំបានទៅលេងទឹកអាងដាក់រានទេវតា បណ្តាលឲ្យធ្លាក់ចូលទៅក្នុងទឹកអាងដែលមានជម្រៅ ២៩ស.មលង់ស្លាប់វេលាម៉ោង០៧និង៤៥នាទីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ នៅចំណុចអាងទឹកដាក់រានទេវតាភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ឪពុកក្មេងស្រីរងគ្រោះឈ្មោះ ជឿនម៉ៅ អាយុ៤២ឆ្នាំមុខរបរជាងសំណង់ និងប្រពន្ធឈ្មោះជាសានអាយុ៤៤ឆ្នាំមុខរបរលក់ដូររស់នៅភូមិ-ឃុំខាងលើ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស៊ូសេង អ៊ី អាយុ១៤ខែ។
នៅមុនពេលកើតហេតុឪពុកក្មេងរងគ្រោះទៅធ្វើការសំណង់ ម្តាយក្មេងរងគ្រោះទៅផ្សារគគីរ ដោយទុកក្មេងរងគ្រោះឲ្យនៅផ្ទះជាមួយបង២នាក់ ពេលនោះក្មេងរងគ្រោះបានទៅលេងទឹកអាងដាក់រានទេវតា បណ្តាលឲ្យធ្លាក់ចូលទៅក្នុងទឹកអាងដែលមានជម្រៅ ២៩ស.មលង់ស្លាប់តែម្តង។
បច្ចុប្បន្នសពបានប្រគល់ជូនទៅក្រុមគ្រួសារក្មេងរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕