ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » កូនប្រសា​មេ​គុក វាយ​ប៉ូលិស​ស្រី ចូលខ្លួន​បំភ្លឺ​ ​

កូនប្រសា​មេ​គុក វាយ​ប៉ូលិស​ស្រី ចូលខ្លួន​បំភ្លឺ​ ​

សៀមរាប  ៖​សេចក្ដីរាយការណ៍​បានឲ្យដឹងថា គិត​មក​ដល់​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ កូនប្រសា​លោក​ឧត្ដមសេនីយ៍ទោ​ឆែម សាវុធ ប្រធាន​ពន្ធនាគារ​ខេត្តសៀមរាប ឈ្មោះ​លឹម ស្នេហ៍​គំនិត ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ កំពុង​ឆ្លើយបំភ្លឺ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​សៀមរាប នៅឡើយ​។​
នៅ​ទីបំផុត​កូនប្រសា​ប្រធាន​ពន្ធនាគារ​ខេត្តសៀមរាប ដែល​វាយ​ប៉ូលិស​ស្រី​បណ្ដាលឲ្យ​រង​របួស​កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៥​នេះ ត្រូវបាន​កម្លាំង​នគរបាល​កម្រិត​ស្រាល​កោះហៅ​មក​សួរនាំ​នៅ​ការិយាល័យ​នា ព្រឹក​៧ ខែ​សីហា ឆ្នាំ​២០១៥​នេះ​។​
​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ទម្លាយ​ថា នៅក្នុង​ការចូល​បំភ្លឺ​នោះ ឈ្មោះ​លឹម ស្នេហ៍​គំនិត បាន​មក​ជាមួយ​នឹង​មេធាវី​ម្នាក់​ផង​ដែរ​។ ប៉ុន្តែ​ករណី​នេះ​ទំនងជា​មិន​អាច​សម្របសម្រួល​បញ្ចប់រឿង​ត្រឹមនេះ​បាន ឡើយ គឺ​ត្រូវ​បញ្ជូន​ជន​នោះ​តុលាការ​មិន​ខាន​។​
​គួរបញ្ជាក់​ថា មន្ត្រី​នគរបាល​ចរាច​រណ៍​ដែល​ស្ថិត​ក្នុង​ហេតុការណ៍ បាន​និយាយថា នៅ​មុន​កើតហេតុ គេ​បាន​ឃើញ​ឈ្មោះ​លឹម ស្នេហ៍​គំនិត ជិះ​ម៉ូតូឌុប​ស្រី​ម្នាក់​ពីក្រោយ​។ លុះ​មក​ដល់​រង្វង់​មូល ត្រង់​មណ្ឌល​គាំពារ​មាតា​និង​ទារក ជន​នោះ​ត្រូវបាន​នគរបាល​ចរាច​រណ៍​មួយក្រុម ដែល​បាន​ឈរ​នៅ​បី​គោលដៅ​តូចៗ ឃាត់​ឲ្យ​ឈប់ ដោយសារ​តែ​ជនសង្ស័យ​នោះ បើកបរ​ម៉ូតូ ដោយ​អត់​ពាក់​មួកសុវត្ថិភាព និង​ម៉ូតូ​ក៏​អត់​ស្លាក​លេខ​។​
​ក្នុង​ខណៈនោះ ជនសង្ស័យ បាន​ព្យាយាម​បើក​ម៉ូតូ​ទៅមុខ ទៅក្រោយ​បម្រុង​គេច​ពី​ប៉ូលិស ប៉ុន្តែ​មិន​អាច​គេច​បាន ព្រោះ​នៅ​កែង​ផ្លូវ​ទាំងនោះ មាន​នគរបាល​ចរាច​រណ៍​ប្រចាំការ​ទាំងអស់ ទើប​ចុងក្រោយ អ្នកបើក​ម៉ូតូ សម្រេច​បើក​តម្រង់​គោលដៅ​នគរបាល​ស្ត្រី​ដែល​ឈរជើង​។ នគរបាល​ស្ត្រី បាន​អនុវត្ត​ច្បាប់ ហៅ​ឲ្យ​ឈប់​ម៉ូតូ​។ ជនសង្ស័យ​នោះ ក៏​បាន​ឈប់​ហើយ​បុរស​អ្នកបើក​ម៉ូតូ បាន​វាយ​ទៅលើ​នគរបាល​ស្រី​ម្នាក់​ឈ្មោះ​ទូច មុំ ៣​ទៅ​៤​ដៃ​។ បន្ទាប់ពី​វាយ​លើ​សមត្ថកិច្ច​ហើយ ជនសង្ស័យ​នោះ បាន​បើក​ម៉ូតូ​ចេញ​ទៅ តែ​ត្រូវ​ស្ត្រី​នគរបាល​រងគ្រោះ បាន​រត់តាម​ពីក្រោយ ដោយ​តោង​ម៉ូតូ​ជនល្មើស​នោះ​ជាប់ ហើយ​បុរស​ជា​ម្ចាស់​ម៉ូតូ​គេចខ្លួន​បាត់​។ នៅ​ប៉ុន្មាន​នាទី​ក្រោយ ជន​បង្ក​បាន​បើកឡាន​ម៉ាក ហាយ​ហ្វ្រី​ត មក​គំរាមបំ​បុកសម្លាប់​ប៉ូលិស​នោះ​ទៀត ប្រសិន​បើ​ជន​រងគ្រោះ​មិន​សុំ​ទោស​រូបគេ​៕M07-08-15-n1 M08-08-15-e

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya