ឧត្តរមានជ័យ៖ កាលពីល្ងាចថ្ងៃទី07 ខែសីហា ឆ្នាំ 2015 ស្ត្រីម្នាក់បានរងរបួសធ្ងន់ ត្រូវបានកំលាំង នគរបាលប៉ុស្តិរដ្ឋបាល អូរស្មាច់ដឹកយកទៅព្យាបាល នៅមណ្ឌុលសុខភាព។ ដែលករណីនេះកើតឡើង ដោយសារតែស្ត្រីរូបនេះ ខឹងនិងទូរសព្ទ័ទៅប្រុសស្នេហ៏ របស់ខ្លនជាច្រើនដង មិនលើកក៏យកអំបែងកែវ មកអាដៃខ្លួនឯង ហូរឈាមកក្លាក់ ហេតុការណ៏នេះកើតឡើង ស្ថិតនៅក្នុងផ្ទះជួលមួយកន្លែង ក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជយ័។
ស្ត្រីរងគ្រោះដែលដាច់ចិត្តអារដៃខ្លួនឯង ដើម្បីបញ្ជាក់ចិត្តស្មោះ នោះឈ្មោះរឿ សាវឿតហៅស្រីពេជ្រអាយុ 26ឆ្នាំ មានមុខរបរជានារី ម៉ាស្សានៅភូមិឃុំ កើតហេតុខាងលើ។លោកនាយប៉ុស្តិបាន អោយដឹងទៀតថាៈ មុនពេលកើតហេតុលោក បានទទួលពត៏មានប្រជាពលរដ្ឋ រាយការណ៏មកថា មានស្ត្រីម្នាក់យកអំបែងកែវ អាដែខ្លួនឯងធ្វើអត្តឃាត ក្រោយទទួលពត៏មាន នេះភ្លាមរូបលោកបានដឹកនាំ កំលាំងចុះទៅកន្លែងកើតហេតុ ស្រាប់តែឃើញជនរងគ្រោះ រងរបួសដៃឆ្វេងឈមហូរកក្លាក់ មុខរបួសប្រហែល 20ស.ម ឃើញអាការះបែបនេះ រូបលោកបានដឹកជនរងគ្រោះ មកធ្វើការសង្គ្រោះនៅមណ្ឌុលសុខភាព អូរស្មាច់ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរងគ្រោះបាននិយាយថា
ការដែលខ្លួនដាច់ចិត្ត អារដៃខ្លួនឯងក៏ព្រោះ តែខឹងនិងសង្សារ ទូរសព្ទ័ជាច្រើនដងមិនលើក ដូច្នេះមានតែវិធីបែបនេះ ទេដើម្បីបញ្ជាក់ប្រាប់សង្សារ ថាអូនស្រលាញ់ បងខ្លាំងណាស់ បើគ្មានបងអូនមានតែធ្វើអត្តឃាត ថ្វីបើអូនជានារីម៉ាស្សា ក៏អូនមានបេះដូងដែរ៕