ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ក្មេង​ប្រុស​ស្រី​២​នាក់​ដើរ​ស្រែកយំ​ពេញ​ផ្លូវ​វង្វេង​ឪពុកម្តាយ សមត្ថកិច្ច​ប្រទះឃើញ​នាំយក​មក​ប៉ុស្ពិ៍​ ​

ក្មេង​ប្រុស​ស្រី​២​នាក់​ដើរ​ស្រែកយំ​ពេញ​ផ្លូវ​វង្វេង​ឪពុកម្តាយ សមត្ថកិច្ច​ប្រទះឃើញ​នាំយក​មក​ប៉ុស្ពិ៍​ ​

ភ្នំពេញ ៖ ក្មេង​ប្រុស​ស្រី​២​នាក់ ដើរ​វង្វេង​ពេញ​ផ្លូវ ហើយ​ស្រែកយំ​រក​ឪពុកម្ដាយ ត្រូវ​សមត្ថកិច្ច​ប្រទះឃើញ ក៏​នាំ​ទៅកាន់​ប៉ុស្តិ៍​នគរបាល​វាលវង់ ដើម្បី​មើល​ថែ និង​សួរនាំ​រក​ឪពុកម្តាយ កាលពី​វេលា​ម៉ោង ៧ និង​៣០​នាទី​យប់​ថ្ងៃទី ៧ ខែ​សីហា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​លេខ​១៦៩ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​
នៅ​មុនពេល​កើតហេតុ ខណៈ​ដែល​កម្លាំង​នគរបាល​កំពុង​តែ​ជិះ​ល្បាត​នៅតាម​ដងផ្លូវ ដើម្បី​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ស្របពេល​ដែល​មេឃ​កំពុងតែ​ភ្លៀង​ផង​នោះ ក៏​ស្រាប់តែ​ឃើញ​ក្មេង​ប្រុស​ស្រី​២​នាក់ ដោយ​មិន​មាន​ស្លៀក​សម្លៀកបំពាក់​នៅ​នឹង​ខ្លួន បាន​ដើរ​នៅតាម​ដងផ្លូវ ហើយ​ស្រែកយំ​ទំនង​ដូចជា​មាន​ការ​វង្វេង​ពី​ឪពុកម្តាយ ទើប​កម្លាំង​នគរបាល​បាន​នាំ​ក្មេង​ប្រុស​ស្រី ទាំង​២​នាក់​នោះ​យកទៅ​ប៉ុស្តិ៍​នគរបាល​វាលវង់ ដើម្បី​ថែរក្សា​បណ្ដោះអាសន្ន និង​សួរនាំ​រក​ឪពុក​ម្តាយ​វិញ ។​
​ក្រោយពី​សមត្ថកិច្ច​បាន​នាំ​ក្មេង​ទាំង​២​នាក់​នោះ​ទៅបុ​ស្ដិ៍​ហើយ ហើយ​បាន​ព្យាយាម​សួរនាំ​ពួកគេ ប៉ុន្តែ​ពួកគេ​ពុំ​ឆ្លើយតប ហាក់ដូចជា​មាន​ការភ័យខ្លាច មិន​មាត់​មិន​ក​អ្វី​នោះទេ​៕
c1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya