ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ទំនាស់​គ្នា​ក្នុង​ក្លឹប Blue Zone បង្ក​ឲ្យ​ផ្ទុះអាវុធ បណ្តាលឲ្យ​ត្រូវ​ធ្លុះ​កំភួនជើង​ខាងឆ្វេង​

ទំនាស់​គ្នា​ក្នុង​ក្លឹប Blue Zone បង្ក​ឲ្យ​ផ្ទុះអាវុធ បណ្តាលឲ្យ​ត្រូវ​ធ្លុះ​កំភួនជើង​ខាងឆ្វេង​

(​ភ្នំពេញ​)៖ សេចក្តីរាយការណ៍ ពី​ភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅ​ម៉ោង​២​និង​៣០​នាទី យប់​ថ្ងៃ​ទី​៨​ខែ​សីហា ឆ្នាំ​២០១៥ មាន​ករណី​បាញ់ប្រហារ​មួយ បាន​កើតឡើង​នៅ​ចំនុច ផ្លូវ​រទេះភ្លើង ស្ថិតនៅ​ភូមិ CPC សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​បង្ករ​ឡើង​ដោយ​ជន​បុរស​២​នាក់ ដែល​មានឈ្មោះ ឡុង វណ្ណ​ដេត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​មន្ត្រី​ប៉ូលីស ស្នាក់នៅ​ក្នុង​បុរី​សាន់វ៉េ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក និង​ទី​២-​ឈ្មោះ សួង ភារម្យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​ទាហាន ស្នាក់នៅ​ជាមួយគ្នា​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក Air Blake ស្លាក​លេខ នគរបាល​១-៥៥៩៨ បាន​ធ្វើការ​បាញ់ប្រហារ​មកលើ​បុរស​ម្នាក់ ឈ្មោះ ជៀម សុ​ផៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​បោះពុម្ភ បណ្តា​ល​ត្រូវ​១​គ្រាប់ ឲ្យ​រងរបួស​ធ្លុះ​កំភួនជើង​ខាងឆ្វេង​។​
​បើ​តាម​ការបញ្ជាក់​រប​ស់ជន​រងគ្រោះ​ថា មុខ​ពេល​កើតហេតុ ក្រុម​របស់​ខ្លួន​មាន​គ្នា​៥​នាក់ (​ប្រុស​៤ និង​ស្រី​១) ជិះ​ម៉ូ​៤​គ្រឿង​បាន​ចូល​រាំ​លេង​កម្សាន្ត ក្នុង​ក្លឹប Blue Zone តាមផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ លុះ​បន្ទាប់ពី​រាំ​លេង​សប្បាយ​ហើយ ដល់​ម៉ោង​២៖០០​នាទី​យប់ ក្រុម​ខ្លួន​ក៏​បាន​នាំគ្នា​ចេញ​ទៅ​ផ្ទះ ដោយ​ធ្វើដំណើរ​តាមផ្លូវ​១៩៨៦ ឆ្ពោះ​ទៅ​ផ្លូវ​៥៩៨ លុះ​មកដល់​ត្រង់​ផ្លូវ​រទេះភ្លើង ក៏​បាន​ជួបប្រទះ​ជនដៃដល់ បាន​ប៉ះ​សំដី​គ្នា​តិចតួច ស្រាប់តែ​ជនដៃដល់ ជា​ប៉ូលីស​បាន​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក​បាញ់ប្រហារ​សំដៅ​មក​លើ​ជនរងគ្រោះ បណ្តាលឲ្យ​ត្រូវ​ធ្លុះ​កំភួនជើង​ខាងឆ្វេង ក្រោយពី​បាន​ការផ្ទុះអាវុធ​ភ្លាមៗ​នោះ កំលាំង​ប៉ុស្តិ៍​ទឹកថ្លា បាន​ចុះ​ទៅ​ឃាត់​ជនបង្ករ​ភ្លាមៗ មក​សួរនាំ​នៅ​ប៉ុស្តិ៍​ទឹកថ្លា​៕11836777_404875133040238_3699260113764929590_n 11846755_404875166373568_5039991348682038673_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya