ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​បុក​រថយន្ត​ចត​ស្ងៀម ស្លាប់​១ របួសធ្ងន់​១

ជិះ​ម៉ូតូ​បុក​រថយន្ត​ចត​ស្ងៀម ស្លាប់​១ របួសធ្ងន់​១

​ខេត្តកណ្ដាល ៖ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៥ ចំណុច​មុខ​ភូមិ​ត្រ​យ៉ឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ផ្លូវជាតិ​លេខ​០៤​ចន្លោះ​គី​ទ្បូ​ម៉ែត្រ​លេខ​២៦-២៧ បង្កដោយ​១​គ្រឿង ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១FE-៦១៦៦ បើកបរ​ដោយ​ឈ្មោះ កន ផានិត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​កម្មករ និង​អ្នករួមដំណើរ​ឈ្មោះ គឹម សុខុម ភេទ​ប្រុស​អាយុ ៤៥ ឆ្នាំ អ្នក​ទាំង​២ រស់នៅក្នុង​ភូមិ​ថ្មី ឃុំ​រលាំង​កែន​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​មួក មាន​កញ្ចក់ ធ្វើដំណើរ​ពី​កើ​តទៅ​ទិស​ខាងលិច លុះដល់​ចំណុច​បាន​បុក​រថយន្ត​១​គ្រឿងរ​ប្រភេទ​ធំ សណ្តោង​រ៉ឺម៉ក​ពីក្រោយ ដែល​ឈប់​នៅ​ខាងជើង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់ នៅ​កន្លែងកើតហេតុ និង​របួសធ្ងន់​១​នាក់​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ប្រមូល​វត្ថុតាង​យកមក​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​សព​ជនរងគ្រោះ​បានប្រគល់​ជូន ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ ៕c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya