ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » រថយន្ត​យី​ឌុប​ដឹកឈើ អាច​តៃកុង​ងងុយ​បើក​បុក​បងា្កន់ដៃ​សា្ពន​បណ្តាល​អោយ​ឆេះ​ម៉ត់​ ​

រថយន្ត​យី​ឌុប​ដឹកឈើ អាច​តៃកុង​ងងុយ​បើក​បុក​បងា្កន់ដៃ​សា្ពន​បណ្តាល​អោយ​ឆេះ​ម៉ត់​ ​

ក្រចេះ​៖ រថយន្ត​យី​ឌុប​ដឹកឈើ​មួយ គ្រឿង​បើក​បុក​ដៃ​ស្ពាន់​មួយកន្លែង នៅ​ចំណុច​គល់ស្ពាន​សំ​រ៉ង ភូមិ​សំ​រ៉ង ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ បណ្ដា​យ​ឲ្យមាន​អគ្គីភ័យ​ឆាប់ឆេះ​កើតឡើង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១ រំលង់​អធ្រាត​ឈានចូល​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៥ ។ ប្រភព​ពត៌មាន បាន​រាយការណ៍​ឲ្យ ដឹងថា រថយន្ត​យី​ឌុប​ដឹកឈើ​ខាង លើ​នេះ គឺ​ធ្វើ​សកម្មភាព​ដឹក​ចេញ តាម​ច្រក​ផ្លូវ​ភ្នំ​ព្រិច ក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ចេញពី​ក្នង​ក្រុុមហ៊ុន ខ្មែរ​អង្គ ដោយ​គេ​ដឹងថា នៅក្នុង​យប់មិញ​នេះ​មាន​រថយន្ត​យី​ឌុប​ធុន​យក្ស​ប្រមាណ​ចាប់ពី​១២​គ្រឿង​ឡើងទៅ ប៉ុន្តែ​ដោយសារ​មេឃ​ភ្លៀង​ខ្លាំងពេក រថយន្ត​យី​ឌុប​ដឹកឈើ​មួយគ្រឿង ក្នុង​ចំណោម​រថយន្ត​ខាងលើ​បាន​ជ្រុល​ចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន​ទៅមុខ​លែងរួច​ចំណែកឯ​អ្នកបើកបរ និង​បក្សពួក​ផ្សេងទៀត បាន​រត់គេចខ្លួន​បាត់ ។ ប្រភព​ពី​កន្លែងកើតហេតុ បានឲ្យដឹង ថា នៅ​មុនពេល​កើតហេតុ គឺ​មាន​ភ្លាក់​ធ្លាក់​យ៉ាង​ខ្លាំង​ចន្លោះ​ពី​១២ ដល់​ម៉ោង​២​រំលង់​អធ្រាត ស្រាប់តែ​លឺស្នូរ​ដូច​គ្រាប់កាំភ្លើង​បន្លឺ​ឡើង រំពេច​នោះ​ឃើញ​មាន រថយន្ត​យី​ឌុប​ដឹកឈើ​មួយ​គ្រឿង​បាន​បើក​បុក​ដៃ​ស្ពាន​បណ្ដាលឲ្យ​មាន​អណ្ដាតភ្លើ​ង​ឆាប់ឆេះ​តែម្ដង ។ [08/08 6:55 AM] con bayon: ឈើ​ទាំង​នោះ​សុទ្ធសឹង​ជា​ប្រភេទ​ឈើ​លេខ​១ សុ​ក្រម​មូល​សុទ្ធ ដែល​មាន​ចំនួន​ប្រមាណ​ចាប់ពី​៣០​ទៅ​៤០​ម៉ែត្រគូប ។ នៅក្នុង​ករណី​ខាងលើ​នេះ គេ​មិន​បាន​ឃើញ​មាន​មន្ត្រី​ជំនាញ​មេព្រៃ​ណា​ម្នាក់​ចុះ​ពិនិត្យ​មើល​អំពី​ស្ថានភាព​នេះឡើយ គឺ​ស្ងប់ស្ងាត់​តែម្ដង រឺ​មួយ​ក៏​មន្ត្រី​ជំនាញ​មេព្រៃ​ទាំងនោះ បាន​ត្រូវ​រូ​វ​ដៃ​ជើង​គ្នា និង​ទទួល​លាភ សក្ការៈ​ពី​ក្រុម​ឈ្មួញ​ទាំងនោះ​ហើយ​មែន​ទេ ទើបបាន​ជា​មិន​ព្រម​អឺ​ពើ​អី​សោះ ។ ជាក់ស្ដែង​នៅក្នុង​ករណី​នេះ គឺ​ស្ថិតក្នុង​ដែក​សមត្ថកិច្ច​របស់​មន្ត្រី​ជំនាញ​សង្កាត់រដ្ឋបា​ល​ព្រៃ​ឈើឃ្សឹម ដែល​មាន​លោក គង់ សុផល ជា​នាយ​សង្កាត់​ហេតុអ្វី​មិន​ព្រម​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​ចុះ​ត្រួតពិនិត្យ តាំងពី​ពេល​កើតហេតុ​រហូតដល់​មេឃ​ភ្លឺ ដែល​មាន​រយៈពេល​ជាច្រើន ម៉ោង ប៉ុន្តែ​បែ​ជា​គ្មាន​ឃើញ​មេព្រៃ​ណា​ម្នាក់​ចុះ​ដល់​ទីតាំង​កើតហេតុ​យ៉ាងដូច​ច្នេះ​។ [08/08 7:18 AM] con bayon: ប្រភព​រាយការណ៍​ដដែល បាន​បន្តថា ឈើ​ទាំង​នោះ​សុទ្ធសឹង ជា​ឈើ​ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ ហើយ​ត្រូវបាន​ក្រុម​ឈ្មួញ​ដែល​នាម​ជា​ឧកញ៉ា តែងតែ​ធ្វើ​សកម្មភាព​ដឹក ជញ្ជូន​យ៉ាង​ចាស់ដៃ​តាម​រថយន្ត​ធុន​យក្ស ចេញពី​ក្នុង​ក្រ​យម​ហ៊ុន ខ្មែរ​អង្គរ ជា​រៀងរាល់​យប់ ដែល​តែងតែ​បង្ក​គ្រោះថ្នាក់ ជា​ញឹកញាប់​នៅតាម​ដងផ្លូវ​ជាតិ ព្រមទាំង​មាន​ផ្ទុក​លើស​ទំងន់ ដែល​ធ្វើឲ្យ ស្ពាន ផ្លូវ​ជាតិ​ជា​ច្រើន ខ្សែរ​ត្រូវ​រង​ការ​ខូច​ខាត់​ជា​បន្តបន្ទាប់​។ [08/08 7:39 AM] con bayon: គូសបញ្ជាក់​ផងដែរ​ថា រយៈពេល​កន្លងមក ទោះបីជា​មាន ករណី​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ចម្រុះ និង​មន្ត្រី​គយ និង​រដ្ឋ​ករ​កម្ពុជា​យ៉ាង​ក្ដី ប៉ុន្តែ​រថយន្ត​យី​ឌុប​ដឹកឈើ​ទាំងនោះ នៅតែ​គ្មាន​លិខិត​ច្បាប់​អនុញ្ញាតិ​ដដែល និង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ជា ធម្មតា ដោយ​ធ្វើដំណើ​ដោយ​រលូន​ប្រកបដោយ​សុវត្ថិភាព ហើយ​បើ​គ្មាន​ករណី​ដូច​ខាងលើ​នេះ​ទេ គឺ​ភ្នាក់ងារ​សារពត៌មាន​យើង​មិន អាច​ផ្ដិត​យក​រូបភាព​បានទេ ៕10981662_414820295369733_6483930833266282082_n 11027520_414820328703063_997076270122553336_n 11811302_414820342036395_8773120839572416774_n 11831826_1624900211086373_1390622615_o 11865216_1624900157753045_1472484397_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya