ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ប៉ុនប៉ង​រំលោភ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ប៉ុនប៉ង​រំលោភ

​តាកែវ ៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែសីហា​កម្លាំង​សមត្ថកិច្ច​ស្រុក​សំរោង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដើម្បី​មក​សាកសួរ បន្ទាប់ពី​បានទទួល​ពាក្យបណ្ដឹង​ពី​នារី​រងគ្រោះ​ម្នាក់ ដោយ​ចោទ​ពីបទ​ប៉ុនប៉ង​រំលោភ​ទៅលើ​នាង តែ​មិនបាន​សម្រេច​។

 

​ជនសង្ស័យ​មានឈ្មោះ សុខ គា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ព ស រ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ទ្រា ស្រុក​សំរោង​។​

 
​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៥ ខែសីហា វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ នាង​បាន​ដេក​នៅលើផ្ទះ​ពីរ​នាក់​បងប្អូនជីដូន​មួយ ពេលនោះ​ស្រាប់​តែមាន​បុរស​ម្នាក់​បាន​ឡើងទៅ​រាវ​ស្ទាប​លើ​ខ្លួនប្រាណ​នាង ពេលនោះ​នាង​បាន​ភ្ញាក់​ដឹងខ្លួន​ទាន់ និង​បាន​ស្រែក​ឆោឡោឡើង ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ខាងលើ​ភ័យ​ស្លន់ស្លោ​រត់ចេញ​បាត់​។ ពេល​ជនសង្ស័យ​រត់​បាត់​បាន​បន្សល់ទុក​ទូរស័ព្ទ​ម៉ាក​ខេ​ម​ហ្វូ​ន​១​គ្រឿង​នៅ​កន្លែងកើតហេតុ​។ លុះ​ព្រឹក​ឡើង ជនសង្ស័យ​បាន​ទូរស័ព្ទ​ចូលក្នុង​ទូរស័ព្ទ​ដែល​ខ្លួន​បាត់​ទើប​នារី​រងគ្រោះ​បាន​សួរនាំ ក៏បាន​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ ទើប​នាង​មក​ដាក់ពាក្យ​បណ្ដឹង​តែម្ដងទៅ​។​

 

 

​ក្រោយពេល​សាកសួរ ជនសង្ស័យ​មិនបាន​ឆ្លើយ​សារភាព​នោះទេ តែ​ជនសង្ស័យ​បាន​ទទួលស្គាល់ថា ទូរស័ព្ទ​១​គ្រឿង​ម៉ាក​ខេ​ម​ហ្វូ​ន គឺជា​របស់ខ្លួន​ពិតមែន​។​

 
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្តតាកែវ និង​បន្ដ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្តទៀត​៕d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya