ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ជនសង្ស័យ រំលោភ​ក្មេងស្រី​អាយុ​៦​ឆ្នាំ ​

ប៉ូលិស​ចាប់​ជនសង្ស័យ រំលោភ​ក្មេងស្រី​អាយុ​៦​ឆ្នាំ ​

ភ្នំពេញ  ៖ នគរបាល​ស្រុក​វែង​បាន​តាម​ប្រមាញ់​ជនសង្ស័យ​តាំងពី​យប់​ថ្ងៃ​ទី​៦ ខែសីហា​រហូតដល់​ម៉ោង​ប្រមាណ​ជា​៦​ព្រឹក ថ្ងៃទី​៧ ខែ​សីហា ទើប​ឈាន​ដល់​ការឃាត់ខ្លួន​បាន ក្រោយ​ពី​ជនសង្ស័យ​បាន​រំលោភ​ក្មេងស្រី​ម្នាក់​អាយុ​៦​ឆ្នាំ​។​
​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ​៦​ឆ្នាំ​កាល​ពី វេលា​ម៉ោង​១០​យប់ ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ឈើទាល​ជ្រំ ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។ ជនសង្ស័យ​មាន​ឈ្មោះ​ម៉ែន ថា ហៅ​កែ អាយុ​១៩​ឆ្នាំ​។ ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​ធ​.​ស​.​ន អាយុ​៦​ឆ្នាំ ជា​ក្មេង​កំព្រា ដោយ​ឪពុក​ម្ដាយ​បាន​លែងលះគ្នា​(​ឪពុក​ទៅ​ថៃ ម្ដា​ង​មិនដឹង​ទៅ​ណា​)​។​
​កម្លាំង​របស់​លោក​បាន​តាម​ប្រមាញ់​ជនសង្ស័យ​តាំងពី​យប់​កើតហេតុ​រហូត​ដល់ ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​៧ ទើប​ឈាន​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​យក​មក​កាន់​អធិការនគរបាល​ស្រុក វាល​វែង​ដើម្បី​ធ្វើការ​សាកសួរ​។​
​ក្មេងស្រី​រងគ្រោះ​ជា​កុមារកំព្រា​គ្មាន​ទីពឹង ហើយ​បងស្រី​ជនសង្ស័យ​ឃើញបែបនេះ​ក៏​យក​មក​ចិញ្ចឹម​។ នៅ​ថ្ងៃកើតហេតុ​នោះ បងស្រី និង​បងថ្លៃ​ជនសង្ស័យ​មិន​នៅផ្ទះ ទើប​ជនសង្ស័យ​ឆ្លៀត​ឱកាស​ធ្វើ​សកម្មភាព​រំលោភ​នៅ​នឹង​ផ្ទះ​នោះ​រហូត បាន​សម្រេច​តែ​ម្ដង​៕M07-08-15-f1 M07-08-15-f-700x400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya