ភ្នំពេញ ៖ ក្រុមចោរពីរនាក់ប្រដាប់ទៅ អាវុធខ្លីមួយដើម ហើយជិះម៉ូតូពីគ្រឿង បាន ធ្វើសកម្មភាព ប្លន់យកម៉ូតូ ១គ្រឿងសងសេ ១២៥ មួយគ្រឿងពីរបុរសដែលឈប់នៅមុខផ្ទះបានសម្រាចរួច គេចខ្លួន បាត់ដោយសុវត្តិភាព។
ហេតុការណ៍ប្លន់យកម៉ូតូនេះកើតឡើងកាលពីវេលាម៉ោង ៩នឹង១០នាទីយប់ ថ្ងៃ១ខែកញ្ញា ២០១៣នៅចំណុចផ្លូវ៣១០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រែ១ខណ្ឌខណ្ឌចំការមន នៅទល់ផ្ទះលេខ ៥៥ ។
បើតាមការឲ្យដឹងពីបុរសរង គ្រោះ ខាងលើដែលមានឈ្មោះ អាយុ២៦ស្នាក់នៅផ្ទះលេខ ៥៥ ក្នុងសង្កាត់ទួលស្វាយព្រែ១ ខណ្ឌខណ្ឌចំការមន មុខរបរជាជាងកាត់សក់ បានឲ្យដឹងថា មុខដំបូងនាងបានជិះម៉ូតូមួយគ្រឿងសងសេ១២៥ ពណ៌ខ្មៅ ក្នុងបំណង់ត្រលប់ចូលមកផ្ទះ ស្រាប់ តែមកដល់ មុខផ្ទះ ក៏មានក្រុមចោរប្រដាប់អាវុធ២នាក់បានជិះម៉ូតូមួយ គ្រឿងម៉ាកសងសេ១២៥ពណ៏ខ្មៅ ឌុបគ្នា មកឈប់នៅក្បែរគាត់រួច ក្រុមចោរម្នាក់បានដកកាំភ្លើងខ្លីមួយដើមមកផ្ចុងរូបគាត់ឲ្យចុះពីលើម៉ូតូ រួចគាត់ក៏ព្រមចុះពីលើ ម៉ូតូហើយប្រគល់ ម៉ូតូ ឲ្យទោក្រុម ចោរតាម ហើយ ក្រុមមិននៅរងចាំយូរក៏បានបើកម៉ូតូរបស់ ជនរងគ្រោះ គេច ខ្លួនទៅបាត់ដោយសុវត្ថិភាព។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុហើយនាំជនរងគ្រោះខាងលើ យកទៅធ្វើការសាកសួរ បន្ត ៕
ជាតិតា
» Breaking News, ព័ត៌មានជាតិ » ក្រុមចោរប្រដាប់អាវុធ ២ នាក់ ប្លន់យកម៉ូតូពីបុរសម្នាក់នៅមុខផ្ទះ បានសម្រេច