ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួនយុវជនប្រើប្រាស់គ្រឿងញៀន២នាក់កាលពី វេលាម៉ោង១១និង៤៥នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ នៅចំណុចលើផ្លូវលំដី ភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនសង្ស័យទី១.ឈ្មោះ សេង ហួរ ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិព្រៃតាតូច បឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកម្មករសំណង់។ ទី២.ឈ្មោះ ហៃ សំណាង ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន)។
វត្ថុតាងដែលដកហូតបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន(ម៉ាទឹកកក) ១កញ្ចប់តូច -ម៉ូតូ១គ្រឿងម៉ាកC១២៥ពណ៌ខ្មៅសេរីឆ្នាំ២០០៦ ឡើងតែមឆ្នាំ២០១៣ ពាក់ស្លាកលេស្ទឹងត្រែង1A-1182 -ទូរស័ព្ទ ០១គ្រឿងម៉ាកណូគាចុចពិល។
នៅមុនពេលកើតហេតុជនសង្ស័យទាំង២នាក់ បានជិះម៉ូតូ០ឌុបគ្នាចេញពីខាងមុខរោងចក្រកាត់ដេរនៅម្តុំភូមិឃ្លាំងសម្បត្តិ ឃុំពុតសស្រុកបាទី ខេត្តតាកែវ មកទិញថ្នាំពីឈ្មោះ ម៉ឺន ខ្និ ហៅនិតភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ក្នុងតំលៃ១៥.០០០រៀល ពេលទិញថ្នាំបានហើយក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅខាងមុខរោងចក្រម្តុំភូមិឃ្លាំងសម្បត្តិវិញ ដើម្បីនាំគ្នាជក់នៅក្នុងបន្ទប់ផ្ទះជួលនៅខាងមុខរោងចក្រភូមិឃ្លាំសម្បត្តិ។ ប៉ុន្តែពេលជនសង្ស័យទាំង២នាក់ជិះមូតូមកដល់ចំណុចផ្លូវលំ ដីភូមិស្រុកចេក.ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ក៏ត្រូវកម្លាំងជំនាញព្រហ្មទណ្ឌស្រុកនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងខ្យាងឃាត់ខ្លួនតែម្ដង។
ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងខាងលើ បញ្ជូនមកកាន់អធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតិវិធី៕