ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​មនុស្ស​២​នាក់

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​មនុស្ស​២​នាក់

(​កំពត​) ៖ បើ​តាម​សេចក្តីរាយការណ៍​ពី​ស្រុក​បន្ទាយមាស​បាន​ឱ្យដឹង​ថា​មាន​គ្រោះថ្នាក់ ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង ដោយ​រថយន្ត​សាំ​យ៉ុង​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ ប្តី​ប្រពន្ធ​២​នាក់​ស្លាប់​នៅនឹងកន្លែង​កាលពី​ថ្ងៃ​ទី​៦ សីហា​ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១ ស្ថិតនៅ​ភូមិ​ព្រៃ​តា​ព្រឹក ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត ។​
ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​២០១៥ ពណ៌​ខ្មៅ អត់​ស្លាក​លេខ មួយគ្រឿង បំណង​ដឹក​ប្រពន្ធ​យក​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១ ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​សម្បក​ឪឡឹក​បើក​ក្នុង​ទិសដៅ​ស្របគ្នា​បុក​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តែម្តង ។​
អ្នករងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ បុរស​ជា​ប្តី​ឈ្មោះ យន់ អឿន អាយុ​៤៩​ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ចាប ត្រប់ អាយុ​៤៦​ឆ្នាំ ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ទ​ន្ល​ង់ ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ខេត្ត​កំពត ។ ចំណែក​អ្នកបើកបរ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាមៗ ប៉ុន្តែ​នៅ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ៕06-08-201553231 53233

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya