ព្រះសីហនុ ៖ នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៥នេះ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានបង្ក្រាបករណីជួញដូរ និង ចែកចាយ គ្រឿងញៀនមួយ ករណីដោយឃាត់ខ្លួន ជនល្មើសចំនួន ២ នាក់ និងដកហូតបានគ្រឿងញៀន ១១កញ្ចប់តូច និង២កញ្ចប់ធំ។
ជនសង្ស័យទី ១- ឡេង គន្ធីសុបញ្ញា អាយុ ២៤ ឆ្នាំ ស្នាក់នៅភូមិ កំបូល សង្កាត់ កំបូល ខណ្ឌពោធិសែនជ័យ និងទី២ ហឹុម ឥសាន ភេទប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅ ក្រុមទី ២ សង្កាត់ ២ ក្រុងព្រះសីហនុ ។ ក្រោយការបង្ក្រាប ជនល្មើសនិង វត្ថុតាង នឹងត្រូវរៀបចំ សំណុំរឿងបញ្ជូន ទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់ ៕