ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ខៀវ សំអាន មេ​គយ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ប្រព្រឹត្ត​អំពើពុករលួយ​ជិត​២០​ឆ្នាំ​? ​

លោក ខៀវ សំអាន មេ​គយ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ប្រព្រឹត្ត​អំពើពុករលួយ​ជិត​២០​ឆ្នាំ​? ​

ភ្នំពេញ​៖ ប្រភព​ពី​មន្ត្រី​គយ​ការិយាល័យ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ ភ្នំពេញ​បានឲ្យដឹងថា ក្នុង​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​នេះ​ជិត​២០​ឆ្នាំ​លោក ខៀវ សំអាន ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​គ្រប់​រូបភាព រហូត​ក្លាយទៅជា​អ្នក​មាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល​។ ក្រុមហ៊ុន និង​ឈ្មួញ​នាំ​ទំនិញ​វិនិយោគ​ចូល​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ត្រូវ​លោក ខៀវ សំអាន និង​បក្ខពួក​តម្រូវឲ្យ​បង់​លុយ​តាម​ការកំណត់ បើ​មិន​ដូច្នេះ​ទេ​ទំនិញ​ទាំងនោះ​នឹង​ត្រូវ​កកស្ទះ​ជាមិនខាន​។ អាចនិយាយបាន​ថា លោក ខៀវ សំអាន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង ក្នុង​ខណៈ​ដែល​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច មិន​ខ្វល់​ពី​គោល​នយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះឡើយ​។​
​ប្រភព​ព័ត៌មាន​មន្ត្រី​គយ​តូចតាច​នៃ​ការិយាល័យ​គយ ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បានឲ្យដឹងថា ក្នុង​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​នេះ​ជិត​២០​ឆ្នាំ លោក ខៀវ សំអាន ប្រើប្រាស់​អំណាច និង​តួនាទី​ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​មិនដែល​ចាត់វិធានការ​ស៊ើបអង្កេត​រាវ​ស្ទាបរ​ក​អំពើពុករលួយ របស់លោក ខៀវ សំអាន មេ​គយ​ប្រចាំ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នោះទេ​។ ប្រការ​នេះ​ហើយ​ទើប​លោក ខៀវ សំអាន ទទួលបាន​ប្លង់រឹង​ក្នុង​តំណែង​ជា​មេ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ ភ្នំពេញ​ជិត​២០​ឆ្នាំ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​សុខ​ស្រួល​។​
​រឿងអាស្រូវ​ពុករលួយ​របស់លោក ខៀវ សំអាន ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ​បើក​កកាយ​ជា​បន្តបន្ទាប់ ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ដូចជា ថ្នាំពេទ្យ ទូរស័ព្ទដៃ​ទំនើបៗ គ្រឿងបន្លាស់​ទូរស័ព្ទ គ្រឿងអលង្ការ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត ធើ្វ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិន​ចាត់វិធានការ​លើ​មន្ត្រី​គយ​ពុករលួយ ដូចជា​លោក ខៀវ សំអាន នោះឡើយ ។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​មិន​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ដូចជា​លោក ខៀវ សំអាន នោះ​ដែរ​ហើយ​បណ្ដោយ​ឲ្យ​បុគ្គល​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត  ៕
1488150_413522845469235_4339751423067069054_n1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya