ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​​មុខសញ្ញា​ ៩​នាក់ ពីបទ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​

ឃាត់ខ្លួន​​មុខសញ្ញា​ ៩​នាក់ ពីបទ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​

​ស្ទឹងត្រែង​៖ អាវុធហត្ថ​ខេត្ត​បាន​ចុះ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​- ស្រី ចំនួន​៩​នាក់​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​ពីរ​បទ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ស្ថិត​ក្នុងភូមិ ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ។​

​ការចុះ​បង្ក្រាប​ករណី​ខាងលើនេះ​អាវុធហត្ថ​ដកហូត​បាន​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ ម្សៅ មេ​តំ​ហ្វេ​តូ​មិន ( ម៉ា​ទឹកកក​) ចំនួន ៥ កញ្ចប់​តូច ស្មើរ​និង​២.៣១ ក្រាម ព្រមទាំង ទូរស័ព្ទដៃ​ចំនួន ៩ គ្រឿង​. ម៉ូតូ ៣ គ្រឿង និង ចិ​ញ្ជៀ​ន ៣ វង់​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំងអស់​ត្រូវបាន​អាវុធហត្ថ​យកមក​ទីបញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ និង រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ដាក់ទោស​ទៅតាម​និតិ​វិធី​ច្បាប់​៕gd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya