ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលីស​ចាប់​បាន​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ៤​នាក់

ប៉ូលីស​ចាប់​បាន​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ៤​នាក់

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស​ស្រី​ជួញដូរ និង​ប្រើប្រាស់​គ្រឿ​ញៀន​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​ក្រុង​ប៉ោយប៉ែ​ត​ធ្វើការ​ឃាត់ខ្លួន ខណ​:​កំពុង​ចេញ​ល្បាត​នៅពេល​យប់​ទាបភ្លឺ​ម៉ោង ៣ និង​៤០​នាទី ថ្ងៃទី​០៦ សីហា នេះ នៅ​ចំនុច​ខាងត្បូង​ផ្សារ​មង្គល ភូមិ​ប៉ោយប៉ែត សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​
កំលាំង​ប៉ូលីស​ក្រុង​ប៉ោយប៉ែត​បាន​ធ្វើ​ការចេញ​ល្បាត​នៅពេល​យប់​ក្នុង​ប្លុក​ផ្សារ​មង្គល សង្កាត់​-​ក្រុង​ប៉ោយប៉ែត រហូត​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​៤​នាក់​ក្នុងនោះ​មាន​២​នាក់ ជា​អ្នក​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ១.​ឈ្មោះ ឌុល អយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ  មុខរបរ​គោល​ជា​អ្នករត់​ម៉ូតូឌុប ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៦​គ្រាប់ ២.​ឈ្មោះ អុំ ស្រី​ពៅ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៨​គ្រាប់ និង​២​នាក់​ផ្សេង​ទៀត​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​រួមាន ១.​ឈ្មោះ មាស ដេត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ២.​ឈ្មោះ ញឹន ហាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ អ្នក​ទាំង​៤​មាន​ទី​លុះ​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ៕06-08-201553201 53202

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya