ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី បង្ខាំង​អ្នកកាសែត​៣​នាក់ ​

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី បង្ខាំង​អ្នកកាសែត​៣​នាក់ ​

រតនគិរី ៖ រថយន្ត​សាំ​យុង​មួយគ្រឿង​ផ្ទុក​ឈើប្រណិត​ពេញប្រៀប​តែម្តង​ត្រូវ​ក្រុម អ្នកការ​សែត​មួយ​ក្រុម​តាម​ប្រមាញ់​ហើយ​ហៅ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​មក ស្ទាក់​បង្ក្រាប​ចាប់បាន​ភ្លាមៗ​នៅ​ចំណុច​ព្រំប្រទល់​ក្រុង​បាន​លុង​និង ស្រុក​បរ​កែវ​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០១៥​រួច​រឹបអូស​យក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ព្រឹក​ឡើង​លឺសូរ​មាន​អ្នក​កំពុងតែ​រត់​ការសុំ​ដោះលែង​វិញ​។​
​តាម​ប្រភព​បាន​បង្ហើប​ឲ្យដឹងថា ឈើប្រណិត​ដែល​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​នោះ​ចេញពី​ស្រុក​កូន​មុំ​ឆ្ពោះទៅ ច្រកទ្វារ​អន្តរជាតិ​អូរយាដាវ​តែ​ត្រូវ​ក្រុម​អ្នកការសែត​ចំនួន​០៤​នាក់ បើក​រថយន្ត​ចំនួន​បី​គ្រឿង​ដេញ​តាម​ហើយ​រាយការណ៍​ហៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ មក​ស្ទាក់​ចាប់​បាន​ភ្លាមៗ​តែម្តង​។​
​រថយន្ត​ដែល​ដឹក​ឈើប្រណិត​ខុសច្បាប់​នេះ​ម៉ាក​សាំ​យុង​ពណ៌​ខៀវ​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2-8380 បាន​រត់គេច​ខ្លួន​ភ្លាមៗ​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​។​
​បើ​តាម​ប្រភព​បាន​បង្ហើប​ថា ឈើប្រណិត​ទាំងនោះ​មាន​ម្ចាស់​រត់ការ​ឈ្មោះ​ម៉ាប​និង​ឈ្មោះ​ឆ្អឹង​ជា អ្នកលេង​កំប្លែង​ធ្លាប់​រត់ការ​គ្រប់​សមត្ថកិច្ច​អស់ហើយ​ប៉ុន្តែ​អ្នកការ សែត​មិន​បាន​រត់ការ​នោះ​ទេ​ទើប​អ្នកការ​សែត​ដេញតាម​ប្រមាញ់​ហើយ​ហៅ​ជំនាញ រដ្ឋបាល​ព្រៃឈើ​ឲ្យ​បង្ក្រាប​បែបនេះ​។ រថយន្ត​ដែល​ដឹក​ឈើប្រណិត​បែបនេះ​គឺ​មាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ណាស់ ស្ទើរតែ​អង្គុយ​រាប់​ក៏​មិន​អស់​ផង​ខ្លះ​ដឹក​តាម​ម៉ូតូ​ខ្លះ​តាម​រ៉ឺម៉ក ស្តុប​ទុកតាម​ផ្ទះ​និង​តាម​សិប្បកម្ម​ជា​ដើម​រួច​ដឹក​បន្ត​ទៅ​ប្រទេស វៀតណាម​តាម​រថយន្ត​គ្រប់​ប្រភេទ​។ គេ​កំពុង​រង់ចាំ​មើល​ថា​តើ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ដែល​បង្ក្រាប​បាន​នេះ អាច​ដោះលែង​ដែរ ឬ ទេ​។​
​គួរ​រំលឹក​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០១៥ អ្នកយក​ព័ត៌មាន​ចំនួន​៣​រូប​បាន​ព្យាយាម​ចូលទៅ​ថត​រូបភាព​សាំ​យ៉ុង​ដឹង​ឈើ អានាធិបតេយ្យ ដែល​រដ្ឋបាល​ព្រៃ​បាន​បង្ក្រាប​នោះ​ត្រូវបាន​នាយខ​ណ្ឌ​បញ្ជា​អោយ​បិទទ្វារ មិន​អោយ​បើក​រថយន្ត​ចេញ​រយៈ​ជិត​១​ម៉ោង ហើយ​ឈើ​នឹង​រថយន្ត​សង្ស័យ​ជា​របស់​លោក​ធី វណ្ណៈ បង​របស់​ឧកញ៉ា​ម្នាក់​៕
hour-00656 hour-00658

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya