ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ស្រវឹងស្រា​បើក​រ៉ឺម៉ក​ម៉ូតូ​ឡើង​ខឿន​សួនច្បារ ដួលសន្លប់​

ស្រវឹងស្រា​បើក​រ៉ឺម៉ក​ម៉ូតូ​ឡើង​ខឿន​សួនច្បារ ដួលសន្លប់​

​រាជធានី​ភ្នំពេញ ៖ បុរស​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​ផឹកស្រា​ស្រវឹង​ជិះ​ម៉ូតូ​រ៉ឺម៉ក​ត្រឡប់ទៅផ្ទះ​វិញ​បើក​ឡើង​ខឿន​សួនច្បារ​ដួលសន្លប់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃទី​៥ សីហា តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី​ទល់មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ។​

 
​បុរស​អ្នករត់​រ៉ឺម៉ក​ម៉ូតូ ឈ្មោះ សឿ ប៉ង់ អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល​ម្តុំ​គីឡូម៉ែត្រ​លេខ​៦ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ប្ញ​ស្សី​ស្រាញ់ ឃុំ​ប្ញ​ស្សី​ស្រាញ់ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ។​
​មុនពេល​កើតហេតុ រូបគាត់​ទើប​ចេញពី​ផឹកស្រា​ជាមួយ​មិត្តភក្តិ​តែ​ផឹក​បាន​តិចតួច​ទេ​ក៏​ចេញ​មកវិញ​បម្រុង​ជិះ​ទៅផ្ទះ​ជួល​តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ស្រាប់តែ​ងងឹតមុខ ហើយ​គាត់​ខ្លាច​មាន​គ្រោះថ្នាក់​ក៏​បត់​រ៉ឺ​មក​ម៉ូតូ​អែប​ចូល​ខាង ក៏​ជ្រុល​ឡើង​ខឿន​ដួលសន្លប់​តែម្តង ។

 
​ក្រោយពេល​កើតហេតុ បុរសរងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​មិត្តភក្តិ​ដែលជា​អ្នករត់​រ៉ឺ​មក​ម៉ូតូ​ដូចគ្នា ដើម្បី​ជូន​គាត់​ត្រឡប់ទៅផ្ទះ​វិញ ៕xxz

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya