ភ្នំពេញ៖ នៅថ្ងៃទី៦ខែសីហា ឆ្នាំ២០១៥នេះ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានយាងជាព្រះរាជអធិបតីសម្ពោធបើកអោយប្រើប្រាស់មជ្ឈមណ្ឌលព្យាបាលមនុស្សចាស់ ព្រះសីហនុរាជ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និង មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល
កម្ពុជាជាច្រើនរូបបានអញ្ជើញចូលរួម និងដង្ហែរ សម្តេចម៉ែ និង ព្រះមហាក្សត្រ នៅ
ក្នុងពិធីដ៏អធិកអធម្មនេះផងដែរ ។ មជ្ឈមណ្ឌលនេះ នឹងរួមចំណែកដ៏សំខាន់បំផុតក្នុង
ការជួយលើកកម្ពស់សេវាសុខភាព ជាពិសេសដល់ពលរដ្ឋចាស់ជរាអោយទទួលបាន
នូវការព្យាបាល និងថែទាំងសុខភាពចាំបាច់ទាំងឡាយ។
ប្រជារាស្ត្រជាកូនចៅ ចៅទួត សូមគោរពថ្វាយព្រះពរ សម្តេចម៉ែ សម្តេចយាយ សម្តេច
យាយទួត និងព្រះមហាក្សត្រកម្ពុជា សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះ
ជន្មយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់បំផុតសម្រាប់កម្ពុជាទាំងមូល៕