ភ្នំពេញ ៖ របាំងដែកចែកទ្រូងផ្លូវចំនួន ១៥ ផ្ទាំង សិ្ថតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីចំណុចមុខក្រុមហ៊ុន កសិកម្មខ្មែរអង្គរ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវរងការខូចខាតបាក់រៀបស្មើដី ដោយសារ បុរសម្នាក់បើករថយន្តហ៊ីយ៉ានដាយ មួយគ្រឿងក្នុងល្បឿនលឿនជ្រុលរះពេញទំហឹង កាលពីវេលាម៉ោង ២៤ និង ៤០ នាទី យប់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៣។
យោងតាមបប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តបង្កហេតុម៉ាកហ៊ីយ៉ានដាយពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2S 4740 បើកបរដោយបុរសម្នាក់ បោះពួយយ៉ាងលឿនតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពី លិចទៅកើត ខណៈមកដល់ចំណុចមុខក្រុមហ៊ុន កសិកម្ម ខែ្មរ ក៏បានព្យាយាមបើកវ៉ា
រថយន្ត ១គ្រឿង ទៀតដែលមកពីមុខក៏ជ្រុលចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់ដួលអស់ ១៥ ផ្ទាំង ចំណែករថយន្តបង្កបានក្រឡាប់ផ្ងារជើងច្រងាងរងការខូច ខាតទាំងស្រុងមិនអាចបន្តដំណើរទៅមុខបាន ប៉ុន្តែសំណាងល្អក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យ មនុស្សណាម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ។
សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងនិងហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ៕ ជាតិតា
» ព័ត៌មានជាតិ » ឡានមួយគ្រឿងបើកលឿនជ្រុលបុករនាំងដែកពុះទ្រូងផ្លូវបាក់អស់១៥ផ្ទាំង ឡានក្រឡាប់ជើង