រាជធានីភ្នំពេញ ៖ បុរស២នាក់ និងស្ត្រីម្នាក់ ជិះម៉ូតូចេញពីដើរលេងផឹកស៊ីក្នុងក្លឹប ត្រូវក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូប្រាំគ្រឿងប្រដាប់ដោយដំបង និងខ្សែក្រវាត់ដេញវាយប្លន់យកម៉ូតូកាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី៦ សីហា នៅខាងត្បូងគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន តែសំណាងល្អមិនបានសម្រេច ។
ប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ អ៊ុង សាយុទ្ធ អាយុ២២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បាននិយាយប្រាប់ឱ្យដឹងថា មុនកើតហេតុ រូបគាត់ និងមិត្ភភក្តិ២នាក់ទៀតបានចូលទៅផឹកស៊ីរាំលេងកំសាន្តនៅក្លឹបកំសាន្តមួយយីហោ វើលដាន់ ក្លឹប លុះដល់ម៉ោងកើតហេតុ រូបគេបានចេញពីក្លឹបគោលបំណងជិះម៉ូតូទៅអង្គុយលេងនៅកោះពេជ្រ ដោយជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DB 0876 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូ ពេលមកដល់គល់ស្ពានអាកាសក៏លេចមុខជនស្ស័យមានគ្នា១០នាក់ជិះម៉ូតូប្រាំគ្រឿង ប្រដាប់ដោយខ្សែក្រវាត់ និងដំបងជិះម៉ូតូមកដល់បានទាញខ្សែក្រវាត់វាយយកៗមកលើពួកគេបណ្តាលឱ្យបែកក្បាល២នាក់ ចំណែកនារីម្នាក់ដែលអង្គុយកណ្តាលពុំមានរងរបួសអ្វីទេ។
ភ្លាមៗនោះដែរជនរងគ្រោះ បានបន្ថែមល្បឿនបើករត់គេចរហូតមកដល់កន្លែងកើតហេតុឈប់ម៉ូតូរត់ចូលទៅកន្លែងលក់បាយឆា មីឆា នៅក្បែរនោះឱ្យគេជួយ តែសំណាល្អក៏ប្រទះនឹងលោកនាយប៉ុស្តិ៏ទំនប់ទឹកដើរល្បាតជួយអន្តរាគមន៍ដេញចាប់ជនសង្ស័យទាំងនោ ភ្លាមៗបានចំនួន៣នាក់ ដកហូតបានម៉ូតូមួយគ្រឿង ម៉ាក MSX ពណ៌ខ្មៅ បិទតែមពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CW 9998 ដែលពួកគេជិះធ្វើសកម្មភាព៕