ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​យក​ពូថៅ​កាប់​ជនជាតិ​អង់គ្លេស​ម្នាក់​របួសធ្ងន់

យុវជន​ម្នាក់​យក​ពូថៅ​កាប់​ជនជាតិ​អង់គ្លេស​ម្នាក់​របួសធ្ងន់

​ភ្នំពេញ ៖ យុវជន​ម្នាក់​លប​យក​ពូ​ដៅ​កាប់​ក្បាល​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​ត្រូវ នគរបាល​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៥​នៅ​ចំណុច​ខាងជើង​ស្តូក​មិត្តភាព​កម្ពុជា​វៀតណាម​សួនច្បារ​ខាងមុខ​វត្ត​បទុម ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

 

​ជនដៃដល់​ឈ្មោះ​ឌឹ​ម ង៉ោ ហៅ​ម៉ៅ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ពុំមាន​មុខរបរ និង​ទីលំនៅ​ពិតប្រាកដ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​Philip Schcimmin ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ​ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេខ​១១១៣៦៧៧៧៧០​ស្នាក់នៅ​ផ្ទះសំណាក់​កោះ​តូច​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​បាន​រងរបួស​ក្បាល ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

 
​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​មិត្តភក្ដិ បាននាំគ្នា​ដើរលេង​នៅ​ម្តុំ​សួនច្បារ​វត្ត​បទុម​លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​បាន​រត់​យក​ពូថៅ​មក​កាប់​ជនបរទេស​រងគ្រោះ​ដោយ​ពុំ​ដឹង​ពី​មូលហេតុ បណ្តាល​ឲ្យ​ជនរងគ្រោះ​រូបនោះ​របួស​ធ្ងន់ធ្ងរ​ហើយ​ព្យាយាម​រត់គេចខ្លួន ដោយ​បោះ​ពូថៅ​ចោល​តែ​ភ្លាមៗ​នោះ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕x

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya