ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ជនសង្ស័យ ៣​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​

បង្ក្រាប​ជនសង្ស័យ ៣​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​

​ភ្នំពេញ ៖ កម្លាំង​នគរបាល ខណ្ឌចំការមន បាន​ឃាត់ខ្លួន ជនសង្ស័យ​៣​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ដេញ​កាប់ ប្លន់​ម៉ូតូ​ជន​រង គ្រោះ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​២​និង​១០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃ ទី​០៦ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ពាន​អាកាស ស្ទឹងមានជ័យ​ខាងកើត ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​

 

​ជ​នស​ង្ស​យ​ទី​១-​ឈ្មោះ ស៊ា​ប តេ​នា​អាយុ​២០​ឆ្នាំ ទី​២-​ឈ្មោះ ស៊ា​ប មេត្តា អាយុ​២១​ឆ្នាំ (​អ្នក​ទាំង​២​ជា​បងប្អូន​បង្កើត​) ស្នាក់​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នុំពេញ និង ទី​៣-​ឈ្មោះ មុន គង់ អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

 

​មុន​កើតហេតុ ក្រុម​ខ្លួន បាន​ជិះ​ម៉ូតូ Dream ពណ៌​ខ្មៅ​សេរី​២០១៥ ចេញពី​ក្លឹប Worl Dance លុះ​ជិះ​មក ដល់​ស្ពាន​អាកាស ស្ទឹងមានជ័យ បំរុង​ឆ្លងស្ពាន ស្រាប់​តែមាន​ជនសង្ស័យ ១​ក្រុម​ជិះ​ម៉ូតូ​៤​គ្រឿង មាន​ម៉ាក Duk ម៉ាក Msx ២​គ្រឿង និង​មួយគ្រឿង ទៀត​ម៉ាក FZ បានធ្វើ​ការដេញ​វាយ និង​កាប់​គោលបំណង​ប្លន់​យក​ម៉ូតូ តែ​ជនរងគ្រោះ​ព្យាយាម​ជិះ​ម៉ូតូ​រហូត​ឆ្លងស្ពាន​អាកាស​ស្ទឹងមានជ័យ ក្រុម​ជនសង្ស័យ នៅតែ​ដេញតាម​វាយ​ទៀត តែ​សំណាងល្អ​បាន​កម្លាំង ប៉ុស្តិ៍​ទំនប់ទឹក​នៅ​ទីនោះ បាញ់​១​គ្រាប់ ដើម្បី​បង្ក្រាប​និង​ចាប់ខ្លួន បាន​ជនសង្ស័យ ចំនួន​៣​នាក់ រួម​នឹង​ម៉ូតូ​១​គ្រឿង​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-9998 ។​

 

​បន្ទាប់ពី​ឃាត់ខ្លួន​បាន​ហើយ កំលាំង​នគរបាល​ប៉ុស្តិ៍ បាន ប​ញ្ចួ​ន​បន្ត​មក​អធិការដ្ឋាន នគរបាល​ខណ្ឌ​ចំការ​សាកសួរ ៕
dfd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya