(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៣និង៥០នាទី រសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥នេះ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី កំពុងសាកសួរចម្លើយ ទៅលើជនម្នាក់ទៀត ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹង ករណីហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ ។ ជនម្នាក់នេះ មានឈ្មោះ យា ថុង វ័យជាង២០ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃពុធនេះ នៅភូមិតាងួន សង្កាត់កាកាប ស្របពេលដែលតុលាការបញ្ជូនបុរស២នាក់ ទៅកាន់ពន្ធនាគារព្រៃស ដោយចោទពួកគេថា ចូលរួមធ្វើកុបកម្ម នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤៕
» ព័ត៌មានជាតិ » តុលាការកំពុងសាកសួរ ជនទី៣ ដែលទើបចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ