ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ របួសធ្ងន់​ស្រាល​៣ នាក់​ ​

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ របួសធ្ងន់​ស្រាល​៣ នាក់​ ​

ភ្នំពេញ​៖​បុរស​ពីរ នាក់ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​ស្រាល ខណៈ ដែល​ពួកគេ​ជិះ​ម៉ូតូ ពីរ​គ្រឿង ក្នុង​លឿន​បុក​គ្នា ពេញ​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​២១ នឹង ២០ នាទី​យប់​ថ​ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​១០៥ កែង​ផ្លូវ​លេខ ៤៧៤ សង្កាត់​បឹងត្របែក  ខណ្ឌចំការមន  ។​    ​
​យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​បុរស​២ នាក់ ជិះ​ម៉ូតូ​ឆា​លី  ១​គ្រឿង ពណ៌​បៃតង ពាក់​ស្លាក​លេខ កណ្តាល 1B 4442  ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ​105 ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​ផ្លូវកែង​លេខ ៤៧៤​ក៏​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ណៃ​ហ​ត ពណ៌​ខ្មៅ ពាក់
​ស្លាក​លេខ ខេមរភូមិន្ទ 02-1-7878 បាន​ជិះ ធ្វើ ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១០៥ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ជាមួយ​ម៉ូតូ​ឆា​លី ហើយដោយ​ម៉ូតូ​ណៃ ហ​ត​ជិះ​លឿន​វ៉ា​គេ វ៉ា​ឯង បណ្តាល​ឲ្យ​រេ​ចង្កូត​ជ្រុល​បុក​គ្នា​ជាមួយ​ម៉ូតូ​ឆា​លី​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំង ២​គ្រឿង មាន​គ្នា​ចំនួន ៣ នាក់​ត្រូវ​រងរបួស​ធ្ងន់​ស្រាល បាន​រថយន្ត​សាមុយ មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ចំណែក​ម៉ូតូ​ទាំង ២ គ្រឿង​ក៏ត្រូវ​ខូចខាត​ផងដែរ​។​
​ក្រោយពេល កើតហេតុ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សាមុយ​មក​ដឹកយក​ជនរងគ្រោះ​ទាំងបី​នាក់​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ហើយ​ចំណែក ម៉ូតូ​ទាំង ២​គ្រឿង ត្រូវបាន​ម​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ ៕ ជាតិតា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya