កំពង់ចាម ៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥នេះ បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ជាមុខសញ្ញាចែកចាយ គ្រឿងញញៀន ដោយដកហូត ថ្នាំញៀន ចំនួន៤០កញ្ចប់ ព្រមទាំងសម្ភារៈ និងឧបករណ៏សម្រាប់ជក់មួយចំនួនទៀត ។ ការបង្ក្រាបមុខសញ្ញាទាំង២នាក់ នេះ បានធ្វើឡើង នៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ តាមរយ:វិធានការញុះញង់។
តាមមន្ត្រីនគរបាលខាងលើនេះ ជនសង្ស័យទាំង២នាក់ខាងលើនេះរួមមាន ទី១-ស្មាន សុព្រី ហៅ រី ភេទប្រុស អាយុ៣៨ឆ្នាំ និងទី២ឈ្មោះ ឡឹប ម៉ាស៊ីតោះ ភេទស្រី អាយុ៣៦ ឆ្នាំ។
មន្ត្រីនគរបាលរូបនេះ បានបន្តទៀតថា ក្រោយទទួលបានករណីចែកចាយគ្រឿងញៀនខាងលើនេះ កម្លាំងនគរបាលជំនាញ បានសុំគោលការណ៏ ពីសំណាក់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៏ បែន រ័ត្ន និងមានការឯកភាពពី តំណាង អយ្យការផងនោះ ចុះទៅបង្ក្រាបជាក់ស្តែងតែម្តង៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់មុខសញ្ញា២នាក់ នៅស្រុកស្ទឹងត្រង់ ដកហូតបាន៤០កញ្ចប់