ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ខឹង​​ប្រពន្ធ​ជេរ​តាម​ទូរ​ស័ព្ទ​ពេល​ផឹក​ស៊ី មក​​​ដល់​ផ្ទះ​​បំផ្លិច​បំផ្លាញ​​សម្បត្តិ​

ខឹង​​ប្រពន្ធ​ជេរ​តាម​ទូរ​ស័ព្ទ​ពេល​ផឹក​ស៊ី មក​​​ដល់​ផ្ទះ​​បំផ្លិច​បំផ្លាញ​​សម្បត្តិ​

​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ខឹង​ប្រពន្ធ​ជេរ​ស្ដី​តាម​ទូរស័ព្ទ ហៅ​ឲ្យ​ត្រឡប់មកផ្ទះ​ក្នុងពេល​កំពុង​ផឹក មកដល់​ផ្ទះ​ក៏បាន​ដុត​ផ្ទះ​ខ្លួនឯង និង​ទៅ​បោក​ទូរទស្សន៍​១៤​អ៊ី​ញ​១​គ្រឿង​របស់​ម្ដាយក្មេក​ចោល ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង​តាម​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៥ ក្នុងភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

 

​បុរស​បង្ក​ហិង្សា​ឈ្មោះ ជា សុខ​ហេង អាយុ​២៤​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ និង​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន មាន​ប្រពន្ធ​ឈ្មោះ ម៉ុង ធី អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

 
​មុនពេល​កើតហេតុ បុរស​នេះ​បាន​ចេញពីផ្ទះ​ទៅ​ផឹក​ជាមួយ​មិត្ត​ភ័ក្ដិ​៣​នាក់​តាំងពី​ម៉ោង​១២​ថ្ងៃត្រង់ ដល់​ម៉ោង​៨​យប់ ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៥ អស់​ស្រា​តា​ប៉ែ​២​លីត្រ និង​ប៊ីយែរ​១​កេះ​ស្រវឹង​ជោកជាំ​។ នៅក្នុងពេល​ស្រវឹង ប្រពន្ធ​ក៏បាន​ទូរស័ព្ទ​ជេរ​ថា តើ​នៅ​ច្រាស់​ជ្រាំ​ពេលណា​ទៀត ទើប​មក​ផ្ទះ​វិញ​? ខណៈនោះ​បុរស​នោះបាន​ខឹង ចេញពី​វង់​ផឹក​ដើរ​ត្រឡប់មកផ្ទះ​វិញ​នៅ​ម៉ោង​៨​យប់ ក្នុង​បំណង​មក​វាយ​ប្រដៅ​ប្រពន្ធ​ដែល​ជេរប្រទេច​រូបគេ​។ លុះ​ពេលមកដល់​ផ្ទះ ប្រពន្ធ​បានដឹងខ្លួន​ខ្លាច​ប្តី​វាយ ក៏បាន​រត់​ពួន​ក្នុងព្រៃ​ក្បែរ​ផ្ទះ ពេល​បុរស​នោះ​រកប្រពន្ធ​មិនឃើញ ក៏បាន​ទាត់​ទៀន​មួយ​ដើម​ដែល​កំពុង​ដុត​បំភ្លឺ​នៅលើផ្ទះ​ក្បែរ​វាំងនន ក៏​ធ្វើ​ឲ្យ​ភ្លើងទៀន​នោះ​ឆាបឆេះ​វាំងនន និង​រាលដាល​ឆេះ​ជញ្ជាំង​ផ្ទះស្លឹក​អស់​មួយ​ចំហៀង​ទៀត បាន​អ្នកស្រុក និង​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់ ដោយ​នាំគ្នា​កាប់​ជញ្ជាំង​ផ្ទះស្លឹក​នោះ​ទម្លាក់​មក​ដី​។ បន្ទាប់មក​បុរស​នោះបាន​ទៅរក​ប្រពន្ធ​នៅផ្ទះ​ម្តាយក្មេក ឈ្មោះ គឹម ណែវ អាយុ​៥៥​ឆ្នាំ ដែល​នៅក្នុង​ភូមិ​ជាមួយ ពេល​សួររក​ប្រពន្ធ​អត់​ឃើញ ខឹង​ចិត្ត​ក៏​ចាប់​ទូរទស្សន៍​១៤​អ៊ី​ញ​មួយគ្រឿង​របស់​ម្ដាយក្មេក​កំពុងតែ​មើល បោក​កម្ទេចចោល​ម៉ត់​តែម្ដង​។​

 
​ក្រោយពេល​កើតហេតុ​ភ្លាម សមត្ថកិច្ច​ក៏បាន​អន្តរាគមន៍​ឃាត់ខ្លួន និង​បញ្ជូន​សំណុំរឿង និង​វត្ថុតាង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់​ការបន្ត​តាមផ្លូវ​ច្បាប់​៕sgs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya