ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​២​នាក់ ត្រូវបាន​ឃុំខ្លួន​

សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​២​នាក់ ត្រូវបាន​ឃុំខ្លួន​

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៥ លោក កែវ មុនី ចៅក្រម​តុលាការ​ក្រង​ភ្នំពេញ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់​បន្ថែមទៀត ពាក់ព័ន្ធ​អំពើហិង្សា​នៅ​ស្ពាន​នាគ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​កន្លងទៅ​។​

 
​ចៅក្រម​បានសម្រេច​ឃុំខ្លួន​លោក​យិន គឹម ហៅ យិន គឹម​ហួ ហៅ​៥២ និង​ឈ្មោះ​រឿន ចិ​ត្រា ពីបទ​ចូលរួម​ក្នុង​កុប្បកម្ម​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ស្ពាន​នាគ ក្នុង​ដូនពេញ​។​

 
​ការសម្រេច​ឃុំខ្លួន​នេះ ជា​ការឃុំ​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ស៊ើបអង្កេត​មុនពេល​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​តាម​នីតិវិធី​។​

 
​សូមបញ្ជាក់ថា លោក​យិន គីម និង​លោក​រឿន ចិ​ត្រា ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រុងភ្នំពេញ​ចាប់ខ្លួន កាលពី​រាត្រី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៥ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់លោក​ចៅក្រម កែវ មុនី​ចៅក្រម​ស៊ើបអង្កេត​តុលាការក្រុង​ភ្នំពេញ នៅក្នុង​ចំណោម​ជន​ត្រូវ​ចំនួន​៥​នាក់ ដែល​តុលាការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​។​

 
​ក្រោយ​ចាប់ខ្លួន​លោក យិន គឹម និង​លោក រឿន ចិ​ត្រា បញ្ជូន​ឡើង​តុលាការ លោក អ៊ូ ចាន់​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ករណីនេះ​ថា​ជាការ​គំរាមកំហែង​ផ្នែក​នយោបាយ ទង្វើ​នេះ​វា​បាន​កើតឡើង​តែ​ក្នុង​រយៈពេល​១​ថ្ង​ប៉ុណ្ណោះ​ក្រោយពេល​សម្ដេច​តេ​ជោ​ហ៊ុន សែន អំពាវនាវ​ឲ្យ​ចាត់វិធានការ​ច្បាប់​ប្រឆាំង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​។​

 
​នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា គេ​គួរតែ​ដាក់​សក្ខីកម្ម​ឲ្យ​តុលាការ​នូវ​ភស្តុតាង​ដោះ​បន្ទុក ជាជាង​អង្គុយ​រង់ចាំ​រិះគន់​ចំណាត់ការ​តុលាការ​។​
​មន្ត្រី​តុលាការ​ថ្លែងថា ជនជាប់ចោទ​នឹងត្រូវ​បញ្ជូនទៅ​ជំនុំជម្រះ​តាមច្បាប់​នាពេល​ឆាប់ៗ​ខាងមុខ​។​

 
​កាលពី ២​សប្ដាហ៍​មុន ចៅក្រម​តុលាការ​ក្រុងភ្នំពេញ បានប្រកាស​សាលក្រម​ផ្ដន្ទាទោស សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់ ឲ្យ​ជាប់គុក​ក្នុង​ម្នាក់ៗ​ពី ៧​ឆ្នាំទៅ​២០​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ ដឹកនាំ​កុប្បកម្ម និង​ចូលរួម​ក្នុង​កុប្បកម្ម ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​របួស ធ្ងន់ ស្រាល​ជាច្រើន​នាក់​។​

 
​ក្នុងចំណោម​ជនជាប់ចោទ​ទាំង​១១​នាក់ មាន​លោកមា​ជ សុវណ្ណារ៉ា ជា​ប្រធាន​ផ្នែក​ព័ត៌មាន និង​ផ្សព្វផ្សាយ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កាត់ទោស​ដាក់គុក​២០​ឆ្នាំ ក្រោម​បទចោទប្រកាន់​ដឹកនាំ​កុប្បកម្ម​៕sg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya