ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុគ្គលិក​ផ្នែក​លក់​​ស្រា​បៀ​បាត​វ៉ា​ស័​រ របស់​ក្រុមហ៊ុន​អាន​កូ​ផ្ទុះ​ការតវ៉ា

បុគ្គលិក​ផ្នែក​លក់​​ស្រា​បៀ​បាត​វ៉ា​ស័​រ របស់​ក្រុមហ៊ុន​អាន​កូ​ផ្ទុះ​ការតវ៉ា

​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន​អាន​កូ ផ្នែក​លក់​ស្រា​បៀ​បាត​វ៉ា​ស័​រ បានដាក់​មេក្រូ​ស្រែក​តវ៉ា​ទាំង​ព្រឹក​ព្រលឹម​តែម្ដង នា​ថ្ងៃទី​៥ ខែសីហា​នេះ ក្រោយពី​ក្រុមហ៊ុន​បាន​បញ្ឈប់​បុគ្គលិក​ផ្នែក​លក់​មួយចំនួន​ដោយ​ឥត​មូលហេតុ​ច្បាស់លាស់​។​

 

​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នៃ​ក្រសួង​ការងារ​បាន​ព្យាយាម​ដោះស្រាយ​បញ្ចប់​នេះ តែ​ទៅ​មិន​រួច​ដោយសារ​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​យល់ថា ដំណោះស្រាយ​នោះ​មិន​ផ្ដល់​ផលប្រយោជន៍​ឲ្យ​កម្មករ​។ ពួក​បុគ្គលិក​បាន​ពឹងពាក់​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា ដើម្បី​ធ្វើការ​តវ៉ា​នៅមុខ​ក្រុមហ៊ុន​អាន​កូ​នា​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៥​នេះ​។​

 
​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការតវ៉ា​ទាំង​ព្រលឹម​នេះ ដោយសារតែ​ក្រុមហ៊ុន​អាន​កូ​បាន​បញ្ឈប់​បុគ្គលិក​ផ្នែក​លក់​៨​នាក់​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ ដោយ​ក្រុមហ៊ុន​មិនបាន​ទូទាត់​សំណង​តាម​កិច្ចសន្យាការងារ​ស្របតាម​ច្បាប់​ស្ដីពី​ការងារ​ឡើយ​។ ហេតុដូច្នេះ​ទើប​អតីត​បុគ្គលិក​ទាំង​៨​នាក់មក​លើក​បដា​ស្រែក​តវ៉ា​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​តាមច្បាប់​ការងារ​៕gssg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya