ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានអន្តរជាតិ » រថភ្លើង​រត់​ធ្លាក់​ផ្លូវ​នៅ​ឥណ្ឌា ស្លាប់​១២​នាក់​

រថភ្លើង​រត់​ធ្លាក់​ផ្លូវ​នៅ​ឥណ្ឌា ស្លាប់​១២​នាក់​

​យ៉ាងហោចណាស់​មនុស្ស​១២​នាក់​បាន​បាត់​បង់ជីវិត បន្ទាប់ពី​រថភ្លើង​២​គ្រឿង​បាន​រត់​ធ្លាក់​ចេញពី​ផ្លូវដែក ខណៈ កំពុង​រត់​ឆ្លងស្ពាន​មួយកន្លែង​ដែល​រង​ការខូចខាត​ដោយសារ​គ្រោះទឹកជំនន់​ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា​ទាំង​កណ្តាលយប់​អ​ធា​ត្រ ឈានចូល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៥ ។

 

​ក្រុម​ជួយ​សង្គ្រោះបាន​ចុះ​ប្រតិបត្តិការ​ទាំងយប់​ដើម្បី​ស្វែងរក​ជនរងគ្រោះ​ខ្លាចក្រែង​មាននៅ​ជាប់គាំង​ក្រោម​ទូរថភ្លើង បន្ទាប់ពី​រថភ្លើង​២​គ្រឿងក្នុង​ទិសដៅ​ផ្ទុះ​គ្នា​បាន​ជួប​គ្រោះថ្នាក់ ស្ថិតនៅក្នុង​រដ្ឋ Madhya Pradesh នេះ ។​

 

​មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ជួយសង្គ្រោះ ក្រោយពី​ហេតុការណ៍​រថភ្លើង​ធ្លាក់​កង់​ចេញពី​ផ្លូវដែក​ប៉ុន្មាន​នាទី​ក្រោយមក ដែល​ស្ថិតនៅ​ជិត​ទីក្រុង Harda កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ម៉ោង​នៅក្នុង​តំបន់​នោះ ។​

 

​មនុស្ស​១២​នាក់​បាន​បាត់​បង់ជីវិត ហើយ​ចំនួន​នេះ​អាច​នឹង​កើនឡើង​បន្ថែមទៀត ។ មនុស្ស​២៥​នាក់​បាន​រងរបួស ។ ប្រភព​បញ្ជាក់ថា ទូរថភ្លើង​មិនបាន​ធ្លាក់ចូល​ក្នុង​ទន្លេ​នោះទេ ។ រថភ្លើង​មួយ​ខ្សែ​ធ្វើដំណើរ​ចេញពី​ទីក្រុង​ពាណិជ្ជកម្ម​ម៉ុម​បៃ បាន​ជួប​គ្រោះថ្នាក់​ភ្លាមៗ​ដោយសារតែ​ទឹកជំនន់​បណ្តាល​ឲ្យ​ស្ពាន​ពុកផុយ ហើយ​ស្របពេលនោះ​រថភ្លើង​បាន​ទៅដល់ ។ ទូរថភ្លើង​៥​ទូ​បាន​ធ្លាក់​ចេញពី​ផ្លូវដែក ។​

 
​ចំណែក​រថភ្លើង​មួយ​ខ្សែ​ទៀត​ដឹក​អ្នកដំណើរ​បានធ្វើ​ដំណើរ​ចេញពី​ភាគ​ខាងកើត​ទីក្រុង Patna ឆ្ពោះទៅកាន់​ទីក្រុង​ម៉ុម​បៃ ក៏បាន​ជួប​គ្រោះថ្នាក់​ផងដែរ​ដោយសារតែ ដោយ​ទូរថភ្លើង​៣​ទូ​បាន​ធ្លាក់​ចេញពី​ផ្លូវដែក ។ នៅ​ទីតាំង​ដែល​ហេតុការណ៍​កើតឡើង មាន​គ្រោះទឹកជំនន់​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្លូវដែក​នៅ​ទី​មានការ​ផុយ​ស្រួល ។ ក្បាលរថភ្លើង​បាន​ឆ្លង​ផុត​ទៅហើយ ប៉ុន្តែ​ទូរថភ្លើង​នៅ​ខាងក្រោយ​ជា​បន្តបន្ទាប់​បាន​ធ្លាក់​ពី​ផ្លូវដែក ។​

 

​នៅក្នុង​រយៈពេល​សប្តាហ៍​ចុងក្រោយ​នេះ គ្រោះទឹកជំនន់​យ៉ាងខ្លាំង​បានកើត​ឡើង​នៅ​ស្ទើរតែ​ទូទាំងប្រទេស​ឥណ្ឌា បង្ក​ឲ្យ​មាន​គ្រោះទឹកជំនន់​ជន​លិច​ផ្លូវថ្នល់ ធ្វើ​ឲ្យ​ខូចខាត​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​បាន​បង្ក​ឲ្យ​គ្រោះថ្នាក់​រហូតដល់​ស្លា​ប់ម​នុស្ស​១៨០​នាក់​ស្ថិតនៅ​ភាគ​ខាងលិច និង​ភាគ​ខាងកើត​ឥណ្ឌា ៕sf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya