ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ដឹក​កូន​ទៅ​មន្ទីរពេទ្យ​រថយន្តបុក​ស្លាប់​ឪពុក កូន​របួស​

ដឹក​កូន​ទៅ​មន្ទីរពេទ្យ​រថយន្តបុក​ស្លាប់​ឪពុក កូន​របួស​

​រាជធានី​ភ្នំពេញ ៖ ឪពុក​ដឹក​កូន​ទៅ​មន្ទីរពេទ្យ​ជិះ​នៅ​ខាងឆ្វេង​ដៃ​ត្រូវ​រថយន្ត​កូរ៉េ​ដឹក​ថ្ម​បើក​បុក​ពេញទំហឹង​ផ្លោង​២០​ម៉ែត្រ​ដួល​បោក​ក្បាល​ឪពុក​ស្លាប់​ភ្លាមៗ ចំណែក​កូនប្រុស​បែកក្បាល​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​៤ សីហា តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ទល់មុខ​សាលាបឋមសិក្សា​ភូមិ​ឫស្សី ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

 
​សព​បុរស​ជា​ឪពុក​ឈ្មោះ សុខ សាន អាយុ​៣៥​ឆ្នាំ ជា​កម្មករសំណង់ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន មាន​ស្រុកកំណើត​នៅ​ភូមិ​របោះ​ចឹក ឃុំ​ព្រៃ​ឃ្នើស ស្រុក​មេសាង ខេត្តព្រៃវែង ។ ចំណែក​កូនប្រុស​រងគ្រោះ​ឈ្មោះ សាន សាទ អាយុ​១៥​ឆ្នាំ ធ្វើការ​ជាមួយ​ឪពុក ។​

 
​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ចំណែក​ម៉ូតូ​ខូចខាត​យ៉ាងដំណំ ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់ញាតិ​វិញ ៕ssg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya