ភ្នំពេញ៖ យុវជនម្នាក់ត្រូវរងរបួសស្រាល ដោយសារពួកគេជិះម៉ូតូ ១គ្រឿង ហើយត្រូវរថយន្ត តាកូម៉ា ១គ្រឿង បើកលឿនបុកម៉ូតូ កាលពីវេលាម៉ោង ២៣ នឹង ០០ នាទី យប់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅខាងក្រោមស្ពានអាកាស៧មករា តាមផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក ។
យោងតាមសេចក្តីរាយការណ៍ពីចំណុចកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូ ១គ្រឿងម៉ាកស្តុបពី ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1BC 9855 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q 2506 បើកបរបុរសម្នាក់ធ្វើដំណើរស្របគ្នាជាមួយម៉ូតូរបស់ជនរងគ្រោះ ហើយរថយន្តបានព្យាយាមបើកវ៉ាម៉ូតូស្តុបពី រួចបត់ខាងស្តាំ ក៏គៀរម៉ូតូស្តុបពី បណ្តាលឲ្យ ដួល របស់ការខូចខាត នឹងម្ចាស់រងរបួសស្រាល ។
ក្រោយពេលកើតហេតុ ម្ចាស់ ម៉ូតូរបសជនរងគ្រោះ នឹងរថយន្តបង្កហេតុ ត្រូវបានអូសយកទៅជួសជុលរៀងៗ ខ្លួន ដោយសារសមត្ថកិច្ចមូលដ្ឋានចុះមកសម្របសម្រួលរវាងភាគីទាំង ២ ឲ្យត្រូវរូវគ្នា បញ្ចប់រឿងនៅ នឹងកន្លែងកើតហេតុ ៕ ជាតិតា
» ព័ត៌មានជាតិ » ឡានបើកលឿនជ្រុលទៅបុកម៉ូតូ១គ្រឿងរបួសស្រាលម្នាក់