ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ប៉ុនប៉ង​អំពើ​ឃាតកម្ម ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ប៉ុនប៉ង​អំពើ​ឃាតកម្ម ​

បន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ប៉ុនប៉ង​អំពើ​ឃាតកម្ម និង​រក្សា​ទុក​អាវុធ​ខុសច្បាប់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់​នៅ​ថ្ងៃ​ទី​៤ សីហា ២០១៥ ។​
ជនសង្ស័យ​ដែល​ចាប់ខ្លួន​នេះ ឈ្មោះ ម៉ប ប៉​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត​។ ក្រោយពី​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង បាន​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ឈ្មោះ អែម រក្សា ហៅ​ម៉ុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដែល​រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ប្តឹង​ពី​ឈ្មោះ ម៉ប ប៉​ម យក​កាំភ្លើងខ្លី​ម៉ាក​កា​៥៩ មួ​យ​ដើម បាញ់​ទៅលើ​ជនរងគ្រោះ​ចំនួន​១​គ្រាប់ តែ​មិន​ត្រូវ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១ សីហា ២០១៥ នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។  កម្លាំង​កងរាជអាវុធហត្ថ​ក្រុង បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ប ប៉​ម ពី​បទ​ប៉ុនប៉ង​អំពើ​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ខ្លី​ខុសច្បាប់​ម៉ាក​កា​៥៩ មួ​យ​ដើម កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣ សីហា ២០១៥ នៅ​សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ៕
bec08613-4643-4640-a888-d1d513b9862e

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya