ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្លាប់​៦​នាក់ រងរបួស​ធ្ងន់​ស្រាល ១៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣ ខែ​សីហា​ឆ្នាំ​២០១៥ ​

ស្លាប់​៦​នាក់ រងរបួស​ធ្ងន់​ស្រាល ១៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣ ខែ​សីហា​ឆ្នាំ​២០១៥ ​

ភ្នំពេញ​៖ យ៉ាងហោចណាស់ មាន​មនុស្ស​៦​នាក់ បាន​ស្លាប់ ១០​នាក់​រងរបួស​ធ្ងន់ និង​៣​នាក់​ផ្សេង​ទៀត រង​របួសស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំង​ប្រទេស​ចំនួន​៨​លើក (​យប់​៦​លើក​) នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥​ម្សិលមិញ នេះ​បើ​តាម​ការចុះផ្សាយ របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ព័ត៌មាន​ដដែល បញ្ជាក់ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១០​គ្រឿង​, រថយន្ត​ធុន​តូច ៣​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ៤​លើក​, មិន​គោរព​សិទ្ធិ ២​លើក​, ស្រវឹង ១​លើក និង​មិន​ប្រកាន់​ស្តាំ ១​លើក ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១៣​នាក់ (​យប់ ១២​នាក់​) ។​
​លើសពីនេះ នៅ​ថ្ងៃ​ម្សិលមិញ​នេះដែរ នគរបាល​ចរាចរណ៍​បានធ្វើការ ផាកពិន័យ​រថយន្ត​សរុប​ចំនួន ៥៥២​គ្រឿង (​រថយន្ត​ធំ ១៥៤​គ្រឿង​) ស្មើនឹង ៥៧៤​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៣៧៨​គ្រឿង ស្មើនឹង ៣៧៨​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ១៧៤​គ្រឿង ស្មើនឹង ១៩៦​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.៤៧៧​គ្រឿង ។​
​លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឲ្យដឹងថា ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្កើត​ការយល់ដឹង ដល់​អ្នកបើកបរ អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នោះ នាយកដ្ឋាន​សណ្តាប់ធ្នាប់ និង​ស្នងការរង​ទទួល​ផែន​សន្តិសុខ សណ្តាប់ធ្នាប់ គ្រប់​រាជធានី​ខេត្ត​ទាំងអស់ បាន​បង្កើត​សមត្ថភាព ត្រួតពិនិត្យ​តាម​ផ្លូវជាតិ​សំខាន់ៗ ដើម្បី​បង្កើនឲ្យមាន​ប្រសិទ្ធភា​ព នៃ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​៕
11011931_850944578323781_3433713972491957674_n 11796358_850944544990451_8940408162557547290_n 11800518_850944611657111_7195848050979531647_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya